ព័ត៌មានអន្តរជាតិ

Update៖ ច្រានចោលទៅលើ បទឈប់បាញ់គ្នា ខណៈរុស្ស៊ី នៅតែបន្តបង្កើនការវាយប្រហារទៅលើ តំបន់ភាគខាងកើត និងខាងត្បូងអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានច្រានចោលនូវបទឈប់បាញ់ ឬជាការសម្បទានទឹកដីណាមួយដល់ទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួននៅតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ដោយវាយលុកក្នុងតំបន់ Donbas និង Mykolaiv ដោយការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំ ។
ជំហររបស់ក្រុងគៀវ កាន់តែមានភាពមិនចុះសម្រុងគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរុស្ស៊ី បានជួបប្រទះនឹងការបរាជ័យផ្នែកយោធា ខណៈដែលមន្ត្រីអ៊ុយក្រែន មានការព្រួយបារម្ភថា ពួកគេអាចត្រូវបានដាក់សម្ពាធឱ្យលះបង់ទឹកដីសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ។

លោក Andriy Yermak ប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងនៅក្នុងការបង្ហោះតាមបណ្តាញសង្គមTwitter កាលពីថ្ងៃអាទិត្យថា “សង្រ្គាមត្រូវតែបញ្ចប់ដោយការស្ដារឡើងវិញពេញលេញនៃបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន” ។

ប្រធានាធិបតីប៉ូឡូញ Andrzej Duda បានផ្តល់ការគាំទ្រដល់ទីក្រុង Warsaw ដោយប្រាប់សមាជិកសភាក្នុងទីក្រុង គៀវ កាលពីថ្ងៃអាទិត្យថា សហគមន៍អន្តរជាតិត្រូវតែទាមទារឱ្យរុស្ស៊ី ដកខ្លួនចេញទាំងស្រុង ហើយថា ការលះបង់ទឹកដីណាមួយនឹងក្លាយជា “ការប៉ះទង្គិចដ៏ធំ” សម្រាប់លោកខាងលិចទាំងមូល ។

ផ្ទាំងពាណិជ្ជកម្ម

លោក Duda ដែលជាមេដឹកនាំបរទេសដំបូងគេដែលថ្លែងទៅកាន់សភាអ៊ុយក្រែន ដោយផ្ទាល់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈបានលើកឡើងថា “សំឡេងព្រួយបារម្ភបានលេចឡើងដោយនិយាយថា អ៊ុយក្រែនគួរតែធ្វើតាមការទាមទាររបស់ប្រធានាធិបតី វ្លាឌីមៀ ពូទីន” ។

លោកបានលើកឡើងទៀតថា “នតែអ៊ុយក្រែន ទេដែលមានសិទ្ធិសម្រេចចិត្តអំពីអនាគតរបស់ខ្លួន” ។

ថ្លែងទៅកាន់អង្គប្រជុំសភាដដែល ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើការអង្វរសារជាថ្មី សម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំង ប្រឆាំងនឹងទីក្រុងម៉ូស្គូ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top