ព័ត៌មានអន្តរជាតិ

អ្នកការទូតជើងចាស់របស់រុស្ស៊ី ប្រចាំការិយាល័យអង្គការសហប្រជាជាតិ លាលែងពីតំណែងហើយនិយាយថា លោក “ខ្មាស់អៀន”

រទេស៖ អ្នកការទូតជើងចាស់របស់រុស្ស៊ី ម្នាក់ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលាលែងពីតំណែងកាលពីថ្ងៃច័ន្ទ ដោយនិយាយថា លោក “ខ្មាស់អៀន” ចំពោះការលុកលុយរបស់ ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

យោងទៅតាមសារព័ត៌មាន USA TODAY ចេញផ្សាយនៅថ្ងៃទី23 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោក Boris Bondarev អាយុ 41 ឆ្នាំបានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោក នៅក្នុងលិខិតមួយដែលបានផ្ញើនៅ ព្រឹកថ្ងៃច័ន្ទនៅឯបេសកកម្មការទូតរុស្ស៊ី ដោយលោកបានរិះគន់ចំពោះ “សង្គ្រាមឈ្លានពាន” ដែលបានកើតឡើង ដោយប្រធានាធិបតី Vladimir Putin នៅអ៊ុយក្រែន។

គាត់បានសរសេរថា “អស់រយៈពេល 20 ឆ្នាំនៃអាជីពការទូតរបស់ខ្ញុំ ខ្ញុំបានឃើញវេនផ្សេងគ្នានៃ គោលនយោបាយការបរទេសរបស់យើង ប៉ុន្តែខ្ញុំមិនដែលខ្មាស់អៀនចំពោះប្រទេសរបស់ខ្ញុំដូចនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំនេះទេ” ។

ផ្ទាំងពាណិជ្ជកម្ម

លោក Bondarev ដែលថ្មីៗនេះបានធ្វើការលើតួនាទីរបស់រុស្ស៊ី នៅក្នុងសន្និសីទស្តីពីការរំសាយអាវុធ នៅទីក្រុងហ្សឺណែវ បានប្រាប់សារព័ត៌មាន Associated Press ថា គាត់មានការព្រួយបារម្ភអំពីការ ឆ្លើយតបរបស់ទីក្រុងម៉ូស្គូចំពោះលិខិតរបស់គាត់ ហើយថាគាត់មិនមានគម្រោងចាកចេញពីប្រទេសស្វីសទេ។

លិខិត និងសេចក្តីថ្លែងការណ៍របស់គាត់ សំដៅទៅលើអ្នកកាន់អំណាចរុស្ស៊ី ដែលបានរីកចម្រើនជាអ្នក មាននៅក្រោមរបបលោក ពូទីន៕

ប្រែសម្រួល: ណៃ តុលា

To Top