ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការរួមចំណែកជា “តម្រិះប្រាជ្ញាចិន” ផ្តល់ផលប្រយោជន៍ កាន់តែច្រើន ដល់ប្រទេស BRICS

ក្នុងពិធីបើក កិច្ចជំនួបតាម ប្រព័ន្ធវីដេអូ រវាងរដ្ឋមន្ត្រី ការបរទេស របស់ប្រទេស BRICS ដែលធ្វើឡើង នៅយប់ ថ្ងៃទី១៩ ខែឧសភា លោក ប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដោយអធិប្បាយអំពីរឿងធំទាំងពីរ គឺសន្តិសុខ និងការអភិវឌ្ឍ យ៉ាងជ្រាលជ្រៅ ហើយគូសបញ្ជាក់ថា ក្នុងនាមជាកម្លាំងវិជ្ជមាន កម្លាំងខិតខំ ប្រឹងប្រែង និង ប្រកបដោយភាពស្ថាបនា ក្នុង សហគមន៍ អន្តរជាតិ ប្រទេស BRICS គួរតែ ធ្វើឱ្យជំនឿចិត្ត មាន ភាពមុតមាំពុះពារ ឧបសគ្គ ដោយផ្ទាល់ព្រមទាំង បំពេញបន្ថែម នូវភាពនឹងនរ និងថាមពល វិជ្ជមានក្នុង ទំនាក់ទំនង អន្តរជាតិដែល ស្ថិតក្នុង ដំណាក់កាល រង្គោះរង្គើ និងកំណែទម្រង់ ។ ពាក្យសម្តី ដ៏មានសារសំខាន់ ទាំងនេះ បាននាំឱ្យ សហគមន៍អន្តរជាតិ មាន ការឆ្លើយតប រួមយ៉ាងទូលំទូលាយ ហើយ ក៏បានបង្ហាញយ៉ាងពេញលេញ ក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយ ក្នុងកិច្ចជំនួបពិភាក្សារវាង រដ្ឋមន្ត្រី ការបរទេសលើកនេះ ។

យន្តការសហប្រតិបត្តិការ ប្រទេស BRICS រួមមានទាំង ប្រទេសកំពុង អភិវឌ្ឍន៍ថ្មី ចំនួន៥ ដ៏ធំបំផុតលើ ទូទាំង ពិភពលោក ជាប្រទេស នាំមុខនៃ បណ្តា ប្រទេស កំពុងអភិវឌ្ឍន៍ ដែលបានដើរតួនាទីដ៏សំខាន់ ចំពោះនយោបាយ និងសេដ្ឋកិច្ច ពិភពលោក ។ សន្តិសុខ ផ្នែកនយោបាយ ជាសសរទ្រូងដ៏ សំខាន់ក្នុង កិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS ។ ការប៉ះទង្គិច រវាងរុស្ស៊ីនិង អ៊ុយក្រែន នាពេល បច្ចុប្បន្ននេះ បានបញ្ជាក់ ម្តងទៀតថា អង្គការណាតូ ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានបង់តម្លៃខាង សន្តិសុខ របស់ប្រទេសដទៃទៀត ដើម្បីស្វែងរកសន្តិសុខផ្ទាល់ខ្លួន ដោយ ឯកតោភាគី វាគ្រាន់តែ នឹងបង្កជាទំនាស់និងហានិភ័យថ្មី ហើយក៏មិន ទៅមិនរួចដែរ ។

ថ្លែងក្នុង សុន្ទរកថា លើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ប្រទេស BRICS ត្រូវ យោគយល់ពី ផលប្រយោជន៍ ជាស្នូលនិង ការយកចិត្ត ទុកដាក់ដ៏សំខាន់រៀងៗខ្លួន គោរព អធិបតេយ្យភាព សន្តិសុខនិង ផលប្រយោជន៍ អភិវឌ្ឍន៍គ្នា ទៅវិញទៅមក ប្រឆាំងនឹង អនុត្តរភាពនិយម និង អំណាច ផ្តាច់ការខាងនយោបាយ ធ្វើពហិការចំពោះគំនិតសង្គ្រាមត្រជាក់និង ការបដិបក្ខជាក្រុម ដើម្បីរួមគ្នាបង្កើត សហគមន៍រួម សន្តិសុខ មនុស្សជាតិ ។ គំនិតផ្តួចផ្តើមដ៏ លេចធ្លោទាំងនេះ បានចង្អុល បង្ហាញពី ទិសដៅ សម្រាប់ ការបង្កើនទំនុកចិត្ត ខាង នយោបាយ និង កិច្ចសហប្រតិបត្តិការខាងសន្តិសុខ រវាងប្រទេស BRICS ពោលគឺ មានអត្ថន័យ ជាក់ស្តែង យ៉ាងខ្លាំង ។ អស់លោក រដ្ឋមន្ត្រីការបរទេស របស់ប្រទេស BRICS បាន បង្ហាញថា នឹងបន្ត ប្រកាន់ខ្ជាប់ ភាពឯករាជ្យ និងម្ចាស់ការ គាំទ្រការដោះស្រាយការវិវាទដោយ សន្តិភាព តាមរយៈ កិច្ចសន្ទនា ព្រមទាំងអំពាវនាវឱ្យ ប្រទេស អភិវឌ្ឍន៍ សំខាន់ៗ អនុវត្ត គោលនយោបាយ ដែល ទទួលខុសត្រូវ ដើម្បីគ្រប់គ្រង ប្រសិទ្ធភាព ដែលជះឥទ្ធិពល ទៅប្រទេស ផ្សេងទៀត និងចៀសវាង កុំឱ្យ ការដាក់ទណ្ឌកម្ម ដោយ ឯកតោភាគី បង្កជាផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរទៅលើ ប្រទេសកំពុង អភិវឌ្ឍន៍ និងក្រុម មនុស្ស ទន់ខ្សោយ ។

ព្រមពេល ជាមួយគ្នានេះ ការអភិវឌ្ឍ ជាភារកិច្ច សំខាន់ មួយទៀត របស់ប្រទេស BRICS ។ ប្រឈមនឹង ការដែល ភាពមិន ប្រាកដប្រជា ក្នុង ការស្តារ សេដ្ឋកិច្ចសកលឡើងវិញ កើនឡើង ជាបន្តបន្ទាប់ និងបញ្ហា អតុល្យភាពយ៉ាងលេចធ្លោ ប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេស កំពុងអភិវឌ្ឍន៍ បង្កើន កិច្ចសហប្រតិបត្តិការ ដោយសាមគ្គីគ្នា វាមានសារសំខាន់ ជាងពេលណាៗ ទាំងអស់ ។

ពិតមែនតែ ពេល បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែ រីករាលដាល នៅទូទាំង ពិភពលោក ដដែល ហើយ សន្តិសុខ អន្តរជាតិនិង ការងើប ឡើងវិញនៃ សេដ្ឋកិច្ច បានជួបបញ្ហាប្រឈម ជាច្រើន ក៏ដោយ ក៏ប៉ុន្តែ ឱ្យតែ ប្រទេស BRICS មាន គោលបំណង ដូចគ្នា និងរួម សុខរួមទុក្ខរួម សហការ ជាមួយគ្នា សម្រេចបាន នូវសន្តិសុខ និង ការអភិវឌ្ឍនោះ មុខជានឹងធ្វើឱ្យខ្លួនឯង មានភាពកាន់តែខ្លាំងក្លា ហើយដើរ “តួនាទី BRICS” ដ៏ពិសេស ក្នុង ស្ថានភាព ប្រែប្រួល និងបំពេញបន្ថែមនូវ “កម្លាំង BRICS” កាន់តែច្រើនក្នុង ការអភិវឌ្ឍ នៃទូទាំង ពិភពលោកជាមិនខាន ៕ វិទ្យុជាតិកម្ពុជាចិន

To Top