ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់ឋានៈដល់កូឡុំប៊ី ជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលមិនមែនអង្គការណាតូ បន្ទាប់ពីប្រទេសនេះ ជួយអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើអនុស្សរណៈមួយកាលពីថ្ងៃចន្ទ ដោយកំណត់ប្រទេសកូឡុំប៊ីជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលមិនមែនអង្គការណាតូរបស់ សហរដ្ឋអាមេរិក ដែលជាឋានៈពិសេសដែលនឹងផ្តល់សិទ្ធិការពារ និងពាណិជ្ជកម្មជាច្រើនដល់រដ្ឋាភិបាលទីក្រុងបូហ្គោតា ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្វីបើសេតវិមានបាន សន្យាផ្តល់សម្ព័ន្ធភាព ដល់ប្រទេសកូឡុំប៊ីកាលពីខែមីនាក៏ដោយ ប៉ុន្តែការប្រកាសជាផ្លូវការ បានកើតឡើង នៅពេលនេះ ស្របពេលជាមួយនឹងការផ្តល់ជំនួយយោធារបស់រដ្ឋអាមេរិកខាងត្បូងមួយ ទៅដល់ប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

បន្ទាប់ពីប្រទេសរបស់លោកត្រូវបានចាត់តាំង ជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនអង្គការណាតូ រួចមកនោះ ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានបង្ហោះលើ Twitter ដើម្បីសរសើរទីក្រុងវ៉ាស៊ីនតោនសម្រាប់ “ការសម្រេចចិត្តដែលបញ្ជាក់ពីពេលវេលា ដ៏ល្អនៃទំនាក់ទំនងទ្វេភាគីរបស់យើង” ។

កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី លោក Diego Molano បានប្រកាសថា កងទ័ពរបស់ប្រទេសមួយក្រុម នឹងជួយបណ្តុះបណ្តាលទាហានអ៊ុយក្រែន ក្នុងបច្ចេកទេសដោះមីន តាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន៕

To Top