ព័ត៌មានអន្តរជាតិ

ក្របខណ្ឌ សេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក ខកចិត្តចំពោះការខ្វះផែនការ កាត់បន្ថយពន្ធ

វ៉ាស៊ីនតោន៖ កាសែត Wall Street Journal (WSJ) បានឲ្យដឹងនៅក្នុងអត្ថបទមួយថា ក្របខ័ណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក មានការខកចិត្ត សម្រាប់ប្រទេសមួយចំនួន ដោយសារតែវាបរាជ័យ ក្នុងការរួមបញ្ចូលផែនការ កាត់បន្ថយពន្ធ។

នៅពេលដែលការវាយតម្លៃ ការយល់ព្រមរបស់ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ធ្លាក់ចុះ អ្នកសង្កេតការណ៍ បានបង្កើនការសង្ស័យលើ ការបន្តគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

Neil Thomas អ្នកវិភាគចិន នៅក្រុមហ៊ុនប្រឹក្សាហានិភ័យ នយោបាយ Eurasia Group ត្រូវបានដកស្រង់សម្តីដោយ WSJ ថា “បញ្ហាសំខាន់សម្រាប់លោក បៃដិន នៅអាស៊ី គឺថាលោកត្រូវបានរារាំង ដោយនយោបាយក្នុងស្រុក នៃពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក” ។

លោក Thomas បានលើកឡើងថា “អ្វីដែលប្រទេសក្នុងតំបន់អាស៊ី ចង់បាន គឺជាអ្វីដែលលោក បៃដិន មិនអាចផ្តល់ឱ្យបាន តាមរយៈការចូលទៅកាន់ ទីផ្សារសហរដ្ឋអាមេរិក កាន់តែច្រើន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top