ព័ត៌មានអន្តរជាតិ

IMF ព្រមានពីហានិភ័យធ្លាក់ចុះ បន្ថែមទៀតសម្រាប់ សេដ្ឋកិច្ចពិភពលោក

ដាវ៉ូស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានព្រមានពីដំណើរឆ្ពោះទៅមុខបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចពិភពលោក និងអតិផរណាដែលកំពុងកើនឡើងនៅជុំវិញពិភពលោក ដោយសារតែជម្លោះក្នុងប្រទេសអ៊ុយក្រែន ខណៈពេលដែលបានលើកឡើងថា ប្រទេសចិន នឹងនៅតែជាក្បាលម៉ាស៊ីននៃកំណើន។

លោកស្រី Gita Gopinath នាយករងគ្រប់គ្រងទីមួយនៃ IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានប្រាប់ Xinhua ក្នុងអំឡុងពេលសម្ភាសន៍ផ្តាច់មុខនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា “យើងកំពុងមើលឃើញភាពទន់ខ្សោយបន្ថែមនៅក្នុងសេដ្ឋកិច្ចពិភពលោក។ សង្រ្គាមកំពុងបង្កើតភាពតានតឹងយ៉ាងសម្បើមនៅជុំវិញពិភពលោកជាមួយនឹងតម្លៃទំនិញកើនឡើងនៅគ្រប់ទីកន្លែង” ។

នៅក្នុងខែមេសា IMF នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះពីការប៉ាន់ប្រមាណ ៦,១ភាគរយក្នុងឆ្នាំ២០២១ មកត្រឹម 3.6 ភាគរយក្នុងឆ្នាំ២០២២ និង២០២៣ ។ នេះគឺ ០,៨ និង ០,៨ភាគរយទាបជាងសម្រាប់ឆ្នាំ២០២២ និង២០២៣ ជាងការព្យាករណ៍នៅក្នុងខែមករា។

ទន្ទឹមនឹងនោះ សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,៤ភាគរយនៅឆ្នាំនេះ បន្ទាប់មកដោយកំណើន ៥,១ភាគរយនៅឆ្នាំ២០២៣ របាយការណ៍ក៏បានកត់សម្គាល់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅពេលនិយាយអំពីទស្សនវិស័យរបស់លោកា្រីលើសេដ្ឋកិច្ចចិន លោកស្រី Gopinath បានលើកឡើងថា ប្រសិនបើប្រទេសចិន អាចដោះស្រាយជាមួយនឹង “ការប្រឈមមុខនឹងការគំរាមកំហែងរយៈពេលខ្លីទាក់ទងនឹងជំងឺកូវីដ-១៩ ” និងផ្សេងៗទៀតនោះ “ពិតណាស់ ចិននៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់មួយនៃកំណើន”។

តាមទស្សនៈរបស់សេដ្ឋកិច្ចពិភពលោក លោកស្ថី Gopinath បានបន្ថែមថា កំណើនរបស់ប្រទេសចិន មានផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក និងសម្រាប់កំណើននៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក៕ប្រែសម្រួល ឈូក បូរ៉ា

To Top