ម៉ុស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ នូវសកម្មភាពអរិភាពរបស់ជប៉ុន ហើយរក្សាសិទ្ធិក្នុងការពង្រឹងសមត្ថភាព ការពាររបស់ខ្លួនជាការឆ្លើយតប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើអត្ថាធិប្បាយលើអ្វីដែលហៅថា ការតវ៉ារបស់ប្រទេសជប៉ុន ប្រឆាំងនឹងការល្បាតជាយុទ្ធសាស្ត្ររួមគ្នា ដោយកងកម្លាំងអាកាសចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារ។
លោកស្រីបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងយោធារុស្ស៊ី និងចិនគឺជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី ហើយការល្បាតតាមអាកាសរួមគ្នា ជាទៀងទាត់បានបង្ហាញពីកម្រិតខ្ពស់ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងអន្តរកម្មរវាងកងកម្លាំង ប្រដាប់អាវុធទាំងពីរ។
លោកស្រីបានបន្ថែមថា ការល្បាតទាំងនេះត្រូវបានធ្វើឡើង ដោយអនុលោមតាមបទដ្ឋាន នៃច្បាប់អន្តរជាតិ និងបំពេញបានយ៉ាងពេញលេញ នូវគោលបំណងនៃការពង្រឹងសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្នុងពិភពលោកទាំងមូល។
លោកស្រី Zakharova បានរិះគន់ទីក្រុងតូក្យូ ចំពោះការប្រកាន់ខ្ជាប់ នូវព្រឹត្តិការណ៍ហ្វឹកហ្វឺនបែបប្រពៃណី ដែលមានស្រាប់ទាំងនេះ បំភ្លៃគោលដៅ និងខ្លឹមសាររបស់ពួកគេ ហើយភ្ជាប់វាខុសជាមួយ នឹងប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
