ព័ត៌មានអន្តរជាតិ

ស៊ុយអែត កំពុងពិភាក្សាជាមួយតួកគី ចំពោះការគាំទ្រ ក្នុងការចូលជាសមាជិកណាតូ

ស្ដុកហូម៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្តី Magdalena Andersson បានឲ្យដឹងថាស៊ុយអែត កំពុងបន្តកិច្ចសន្ទនារបស់ខ្លួន ជាមួយតួកគី ដើម្បីទទួលបានការគាំទ្រ ពីទីក្រុងអង់ការ៉ា សម្រាប់ការដេញថ្លៃរបស់ទីក្រុង Stockholm ដើម្បីចូលរួមជាមួយ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។

លោកស្រី Andersson បានប្រាប់សន្និសីទសារព័ត៌មាន ដែលធ្វើឡើងរួមគ្នាជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលមកទស្សនកិច្ចនៅអឺរ៉ុបថា “កិច្ចសន្ទនារបស់ស៊ុយអែត ជាមួយតួកគីកំពុងបន្ត ហើយខ្ញុំទន្ទឹងរង់ចាំ ការពង្រឹងទំនាក់ទំនងទ្វេភាគី ស៊ុយអែត-តួកគី រួមទាំងសន្តិភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម”។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានប្រគល់សំណើផ្លូវការ របស់ពួកគេឱ្យចូលរួម ក្នុងអង្គការណាតូនៅថ្ងៃទី១៨ ខែឧសភា។ ប្រទេសតួកគី គឺជាសមាជិកណាតូតែមួយគត់ ដែលជំទាស់នឹងការដេញថ្លៃទាំងនេះ ដោយលើកឡើងពីការគាំទ្រ របស់ប្រទេសទាំងពីរ ចំពោះគណបក្សពលករឃឺដ (PKK) និងជនជាតិឃឺដ អង្គភាពការពារប្រជាជន (YPG) សាខាស៊ីរី PKK ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu កាលពីថ្ងៃអង្គារបានទាមទារ “កិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរ” ពីហ្វាំងឡង់ និងស៊ុយអែត លើជំហានដើម្បីបញ្ចប់ “ការគាំទ្រចំពោះអំពើភេរវកម្ម” របស់ពួកគេ ប្រសិនបើពួកគេចង់ចូលរួម ជាមួយណាតូ។

លោក Michel បានឲ្យដឹងនៅក្នុងវេនរបស់លោកថា សហភាពអឺរ៉ុប ទន្ទឹងរង់ចាំ “ដំណោះស្រាយវិជ្ជមាន ចំពោះការពិភាក្សា ក្នុងចំណោមសម្ព័ន្ធមិត្តណាតូ” ។ លោកបានរំលឹកឡើងវិញ នូវការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់ការដេញថ្លៃសមាជិកភាព របស់អង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top