ព័ត៌មានអន្តរជាតិ

អាមេរិក ព្យាយាមទប់ចិន ដោយប្រើតៃវ៉ាន់ ត្រឹមតែជាការគិត ចង់បានប៉ុណ្ណោះ

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ឧបាយកល របស់សហរដ្ឋអាមេរិក លើសំណួរកោះតៃវ៉ាន់ ត្រូវបានគេស្គាល់គ្រប់គ្នា ហើយបានលើកឡើងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន ដោយប្រើកោះតៃវ៉ាន់ គ្រាន់តែជាការគិតប្រាថ្នាប៉ុណ្ណោះ។

លោក Wu Qian អ្នកនាំពាក្យ ក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹង ការបញ្ចេញមតិផ្ទុយគ្នា របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក អំពីគោលនយោបាយ ទាក់ទងនឹងតៃវ៉ាន់ របស់សហរដ្ឋអាមេរិក។

ដោយកត់សំគាល់ថាសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមលាក់បាំង គោលការណ៍ចិនតែមួយ លោក Wu បានព្រមានថា សកម្មភាពបែបនេះ នឹងនាំមកនូវគ្រោះថ្នាក់ដល់ប្រទេសខ្លួនឯង ។

លោកបានបន្ដថា មានប្រទេសចិនតែមួយគត់ នៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែក ដែលមិនអាចកាត់ផ្តាច់ ពីប្រទេសចិនបាន ហើយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ “នេះ ជា ការ ឯកភាព ជា សាកល របស់សហគមន៍ អន្តរជាតិ និងជាបទដ្ឋាន ដែលទទួលស្គាល់ ជាទូទៅក្នុងការគ្រប់គ្រង ទំនាក់ទំនង អន្តរជាតិ”។

លោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ របស់សមាជិកព្រឹទ្ធសភា អាមេរិកមួយចំនួន ទៅកាន់កោះតៃវ៉ាន់ ដែលពួកគេបានធ្វើ សុន្ទរកថាបង្កហេតុ គឺជាលក្ខណៈនយោបាយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top