បរទេស៖ប្រធានាធិបតី នៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការចេញ សេចក្តីណែនាំរបស់ខ្លួន ទៅកាន់រដ្ឋាភិបាលទីក្រុង Minsk ដើម្បីអាចបង្កើតកម្លាំងយោធាបន្ថែមទៀត ក្នុងការរារាំងនិងការពារការជ្រៀតជ្រែក ពីសំណាក់ជនបរទេស។
នៅក្នុងនោះផងដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Viktor Khrenin ក៏បានអះអាងដែរថា លោកប្រធានាធិបតី បានចេញបញ្ជារួចទៅហើយ ដើម្បីបង្កើតកម្លាំងថ្មីមួយទៀត នៅភាគខាងត្បូងព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន។
លោក Khrenin បានបន្តទៀតថា៖ពួកយើងអាចមើលឃើញវាថា គឺជាកិច្ចការងារដ៏សំខាន់ នៅពេលនេះ។ រឿងសំខាន់បំផុតនោះ គឺយើងត្រូវតែមានមនុស្សនិងសព្វាវុធ ឲ្យរួចរាល់ខណៈដែលយោធាបច្ចុប្បន្ន ក្នុងប្រទេសមានត្រឹមតែជាង៦ម៉ឺននាក់ និងបម្រុងដល់ទៅ៣៤ម៉ឺននាក់៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
