ព័ត៌មានអន្តរជាតិ

លោក Erdogan នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោក Putin មុនលោក Zelensky

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងបើកកិច្ចពិភាក្សាគ្នា មួយតាមទូរស័ព្ទជាមួយនឹងសមភាគី លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ។

ប្រភពដដែលក៏បានឲ្យដឹងដែរថា មេដឹកនាំនៃប្រទេសតួកគីរូបនេះ ក៏នឹងបើកកិច្ចពិភាក្សាគ្នាជាមួយនឹង ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyផងដែរនៅក្រោយជំនួបគ្នាលើកនេះរួចរាល់។

ឆ្លើយតបទៅនឹងសំណួរ របស់ក្រុមអ្នកសារព័ត៌មានរុស្សី នោះមន្ត្រីរដ្ឋាភិបាលបានឆ្លើយតបថា កិច្ចពិភាក្សារវាងភាគីអ៊ុយក្រែននិងរុស្សី នឹងធ្វើឡើងទៅតាមផែនការ ហើយមុននេះមួយថ្ងៃប្រធានាធិបតីលោក Erdogan បានបញ្ជាក់ហើយថា នឹងចាប់ផ្តើមពិភាក្សាជាមួយ នឹងមេដឹកនាំប្រទេសទាំងពីរម្នាក់ម្តង ដើម្បីសម្របសម្រួលលើបញ្ហា ជម្លោះទ្វេភាគីលើកនេះ។

លោកErdogan បានបញ្ជាក់បែបនេះថា៖ ខ្ញុំនឹងសន្ទនាគ្នាតាមទូរស័ព្ទជាមួយ នឹងមេដឹកនាំប្រទេសរុស្សីនិងអ៊ុយក្រែន នៅថ្ងៃចន្ទនេះ។ ពួកយើងនឹងបន្តលើកទឹកចិត្ត ទៅដល់ភាគីទាំងពីរក្នុងការថែរក្សា ច្រកសម្រាប់កិច្ចពិភាក្សា និងកាទូតបន្តទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top