ព័ត៌មានអន្តរជាតិ

លោក Zelensky បំពេញទស្សនកិច្ច នៅតំបន់ប្រយុទ្ធជួរមុខ ជាលើកដំបូង

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymry Zelensky បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់ Kharkiv ជាលើកដំបូង
ដែលវាគឺជាតំបន់ប្រយុទ្ធជួរមុខជាមួយនឹងរុស្សីស្ថិតនៅភាគខាងកើតនៃប្រទេស។

ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងជាលើកដំបូងបំផុតដែលលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានធ្វើនៅខាងក្រៅទីក្រុង Kyiv គិតចាប់តាំងតែពីពេលដែលរុស្សីបានបើកយុទ្ធនាការយោធា
ពិសេសតាំងតែពីថ្ងៃទី២៤ខែកុម្ភៈ។

លោក Zelensky បានថ្លែងទៅកាន់ក្រុមមន្ត្រីយោធានិងកងកម្លាំងទាំងអស់ដែលមានវត្តមាននៅទីនោះថា៖ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាសម្រាប់កិច្ចការងាររបស់អ្នក។ក្រោយមកលោកក៏បានប្រកាសបណ្តេញចេញ
ប្រធានផ្នែកកងកម្លាំងសន្តិសុខក្នុងតំបន់ម្នាក់ផងដែរដែលមិនបានធ្វើកិច្ចការងារដើម្បីការពារជាតិ។

គួរឲ្យដឹងដែរថា Kharkiv គឺជាទីក្រុងធំបំផុតទី២របស់អ៊ុយក្រែនដែលធ្លាប់ត្រូវបានកាន់កាប់ដោយរុស្សីកាលពីខែដំបូងនៃប្រតិបត្តិការយោធាប៉ុន្តែក្នុងខែមេសានិងឧសភាអ៊ុយក្រែនបានធ្វើការវាយបកយកមកគ្រប់គ្រងវិញមួយចំនួន
ធំហើយបច្ចុប្បន្នក៏បានបើកដំណើរការសកម្មភាពមួយចំនួនរបស់ទីក្រុងឡើងវិញផងដែររួមទាំងផ្លូវរថភ្លើងក្រោមដីផងប៉ុន្តែទោះបីជាយ៉ាងណាអំឡុងនៃការបំពេញទស្សនកិច្ចគេនៅតែអាចលឺសូរសម្លេងគ្រាប់បែកធ្លាក់នៅក្បែរខាងទីក្រុងនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top