ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ អះអាងពីការលុកលុយ ទ្រង់ទ្រាយធំមួយទៀត ដោយយន្តហោះចម្បាំងចិន

បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយអជ្ញាធរនៃកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយន្តហោះចម្បាំងតៃវ៉ាន់ បានបើកប្រតិបត្តិការរំខានយន្តហោះចម្បាំង របស់រដ្ឋាភិបាលចិនចំនួនដល់ទៅ ៣០គ្រឿង ដែលបានបើកហោះកាត់ ពីលើដែនអាកាសរបស់ខ្លួន។

ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ ក៏បានចេញមកធ្វើការអះអាងបញ្ជាក់ដែរថា ក្នុងចំណោមនោះគេសង្កេតឃើញថា យន្តហោះចម្បាំងសម្រាប់ ប្រយុទ្ធសរុបមាន ២២គ្រឿង ខណៈដែលយន្តហោះចម្បាំងផ្សេងទៀត សុទ្ធតែជាយន្តហោះប្រើប្រាស់ ក្នុងមុខងារផ្សេងទៀតក្នុងសង្គ្រាមដែរ ដូចជាយន្តហោះសម្រាប់ប្រកាសអាសន្ន ព្រមទាំងយន្តហោះសម្រាប់ ប្រឆាំងនាវាចម្បាំងផង ។

គួរឲ្យដឹងដែរថា ហេតុការណ៍នេះបានកើតឡើង នៅភាគខាងជើងនៃសមុទ្រចិនភាគខាងត្បូងស្ថិតនៅ ចំងាយប្រមាណជា ៤៥០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់ដោយក្នុងនោះក្រៅតែពី បញ្ជូនយន្តហោះរារាំងកោះតៃវ៉ាន់ ក៏បានបើកប្រព័ន្ធការពារដែនអាកាស ត្រៀមរួចជាស្រេចផងដែរ ដើម្បីត្រួតពិនិត្យយន្តហោះទាំងនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top