ព័ត៌មានអន្តរជាតិ

កាសែត Wall Street Journal៖ រដ្ឋមន្រ្តីការពារជាតិចិននិងអាមេរិក អាចនឹងជួបគ្នាផ្ទាល់ នៅក្នុងសន្និសិទការពារជាតិ នៅសិង្ហបុរី

បរទេស៖ កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe អាចជួបមុខគ្នាជាលើកដំបូងនៅខែក្រោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដងថា ជាមួយនឹងភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលកំពុងបន្តកើនឡើងលើបញ្ហាកោះតៃវ៉ាន់ មន្ត្រីនៃប្រទេសទាំងពីរបាននិងកំពុងធ្វើការដើម្បីរៀបចំ កិច្ចប្រជុំនៃប្រមុខការពារជាតិ របស់ពួកគេ , នេះបើតាមអ្នកដែលដឹងពីបញ្ហានេះ បានប្រាប់អ្នកសារព័ត៌មាន។

យោងតាមប្រភពរបស់ WSJ គឺថា កិច្ចប្រជុំកម្រិតខ្ពស់អាចប្រព្រឹត្តទៅនៅក្នុងសន្និសិទការពារជាតិ Shangri-La Dialogue ប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១០ និង១២ ខែមិថុនាឆ្នាំនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានបញ្ជាក់ពីការ ចូលរួមរបស់គាត់រួចហើយ នៅក្នុងព្រឹត្តិការណ៍នេះ ចំណែកលោក Wei រដ្ឋមន្រ្តីការពារជាតិចិន នៅមិនទាន់បានប្រកាសបែបនេះ នៅឡើយទេ ប៉ុន្តែអ្នកដែលបាននិយាយជាមួយសារព័ត៌មាន WSJ ទទូចថា លោកមានបំណងធ្វើដំណើរ ទៅប្រទេសសិង្ហបុរី ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top