ព័ត៌មានអន្តរជាតិ

លោក បៃដិន បញ្ជាក់ជាថ្មីថា អាមេរិក នឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត និងអាវុធទំនើបៗបន្ថែមទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត និងអាវុធទំនើបៗបន្ថែមទៀត ដូច្នេះវាអាច “វាយលុកគោលដៅសំខាន់ៗ នៅលើសមរភូមិ បានកាន់តែច្បាស់”។

លោក បៃដិន បានឲ្យដឹង នៅក្នុងគំនិតមួយនៅក្នុងកាសែត The New York Times ដែលបានចេញផ្សាយ យឺតយ៉ាវបន្ដិចថា “យើងបានផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស ដើម្បីបញ្ជូនអាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន យ៉ាងច្រើន ដូច្នេះវាអាចប្រយុទ្ធ នៅលើសមរភូមិ និង ស្ថិតក្នុងទីតាំងដ៏រឹងមាំបំផុតនៅក្នុងតុចរចា” ។

លោកបានឲ្យដឹង កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូន “ប្រព័ន្ធរ៉ុក្កែត ដែលអាចវាយប្រហារ ចូលប្រទេសរុស្ស៊ី” របស់អ៊ុយក្រែននោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន The National ។

ប្រព័ន្ធសព្វាវុធណាមួយ អាចបាញ់ចូលប្រទេសរុស្ស៊ី ប្រសិនបើវានៅជិតព្រំដែន គ្រប់គ្រាន់ ប៉ុន្តែមន្ត្រីអាមេរិកបានបញ្ជាក់ថា ពួកគេមានការធានា ពីអ៊ុយក្រែនថា ពួកគេនឹងមិនបាញ់ហួសព្រំដែន អ៊ុយក្រែនឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top