ព័ត៌មានអន្តរជាតិ

Update៖ អ្នកស្លាប់កើនឡើង ដល់ ១២៦នាក់ ក្នុងគ្រោះថ្នាក់ទឹកជំនន់ នៅប្រេស៊ីល

រីយ៉ូ ៖ រដ្ឋាភិបាលនៃរដ្ឋ Pernambuco ភាគឦសានប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀង ធ្លាក់ខ្លាំង កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Recife របស់ប្រទេសប្រេស៊ីល និងតំបន់ទីប្រជុំជនរបស់ទីក្រុង បានកើនឡើងដល់ ១២៦នាក់ហើយ ដោយមនុស្សពីរនាក់ នៅតែបន្ដបាត់ខ្លួន។

យ៉ាងហោចណាស់មនុស្ស ៩៣០២នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ របស់ពួកគេ ដោយសារតែភ្លៀង ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីដ៏ធំ នៅក្នុងទីក្រុង Recife ដោយបានកប់ផ្ទះនៅលើភ្នំរាប់សិបខ្នង និង បណ្តាលឱ្យអ្នកស្លាប់ភាគច្រើន។

ផ្ទាំងពាណិជ្ជកម្ម

វាជាសោកនាដកម្មដ៏អាក្រក់បំផុត ដែលកើតឡើងនៅ Pernambuco ចាប់តាំង ពីដើមសតវត្សរ៍ទី២១ និងជាសោកនាដកម្ម ដ៏អាក្រក់បំផុត ទីពីរនៅក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋនេះ បន្ទាប់ពីទឹកជំនន់នៅខែឧសភា ឆ្នាំ១៩៦៦ បានបណ្តាលឱ្យទឹកទន្លេ Capibaribe ហូរហៀរដោយមនុស្ស ១៧៥នាក់បានស្លាប់ ។

ក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានកងទ័ពកំពុងធ្វើការ ជួយសង្គ្រោះសាកសពជនរងគ្រោះ ដែលបាត់ខ្លួនទាំងពីរនាក់ ដោយមានជំនួយ ពីសត្វឆ្កែសង្គ្រោះ ដែលត្រូវបានបណ្តុះបណ្តាល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top