វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានជំរុញ ឱ្យសភាចាត់វិធានការ លើអំពើហិង្សាដោយកាំភ្លើង នៅក្នុងសុន្ទរកថាពីសេតវិមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោកបានជំរុញឱ្យសភា ហាមឃាត់អាវុធបែបវាយប្រហារ និងទស្សនាវដ្តី ដែលមានសមត្ថភាពខ្ពស់ ឬយ៉ាងហោចណាស់ បង្កើនអាយុទិញពី ១៨ ទៅ ២១ឆ្នាំ។ សំណើផ្សេងទៀត រួមមានការពង្រីកការ ត្រួតពិនិត្យប្រវត្ដិរូប ការអនុម័តច្បាប់ និងលុបចោលការការពារ ការទទួលខុសត្រូវ សម្រាប់អ្នកផលិត និងអ្នកលក់កាំភ្លើង ។
ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក មានការរង្គោះរង្គើ ដោយការបាញ់ប្រហារទ្រង់ទ្រាយធំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក នេះ ។
លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុង Uvalde រដ្ឋតិចសាស់ កាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយក្រុមគ្រួសារ ជនរងគ្រោះ និងអ្នករស់រានមានជីវិត ពីការបាញ់ប្រហារ នៅសាលារៀន កាលពីថ្ងៃទី២៤ ខែឧសភា ដែលក្នុងនោះខ្មាន់កាំភ្លើង ដែលត្រូវបានសម្លាប់ ដោយមន្ត្រីឆ្លើយតប នៅកន្លែងកើតហេតុ បានប្រើប្រាស់កាំភ្លើងប្រភេទ AR-15 ដែលជាប្រភេទដ៏ពេញនិយមមួយ ដែលអាវុធពាក់កណ្តាល ស្វ័យប្រវត្តិ ដើម្បីសម្លាប់កុមារ ១៩ នាក់ និងគ្រូបង្រៀនពីរនាក់ ។
គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅវិមាន Capitol Hill កំពុងចរចារអំពីវិធានការ កែទម្រង់កាំភ្លើង ប៉ុន្តែវាមិនច្បាស់នោញទេថា តើការពិភាក្សាប៉ុន្មាន នឹងត្រូវបានប្រែក្លាយទៅជាសកម្មភាព ។
នៅថ្ងៃព្រហស្បត្តិ៍ផងដែរ គណៈកម្មាធិការមួយ នៅក្នុងសភាបានអនុម័ត លើកញ្ចប់ច្បាប់គ្រប់គ្រងកាំភ្លើង ដែលជាការឆ្លើយតប ទៅនឹងការបាញ់ប្រហារ ដ៏ធំនាពេលថ្មីៗនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកចាត់ទុកថា វាទំនងជាស្លាប់នៅក្នុងព្រឹទ្ធសភា ដូចដែលកាសែត New York Times បានចុះផ្សាយថា “វាពិតជាកាចសាហាវណាស់ ។ ការប្រឆាំង របស់គណបក្ស សាធារណរដ្ឋ ក្នុង អំឡុងពេលការជជែក ដេញដោល របស់គណៈកម្មាធិការ បានគូសបញ្ជាក់ ពីការរើសអើង បក្សពួក” ៕