ព័ត៌មានអន្តរជាតិ

រុស្ស៊ី គ្រប់គ្រងបាន ២០ភាគរយ នៃទឹកដីអ៊ុយក្រែន ទាំងមូល

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ប្រហែល ១ភាគ៥ នៃទឹកដីរបស់ប្រទេសនេះ ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជាង ៣ខែមុន។

លោក Zelenskyy បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភា ក្នុងប្រទេសលុចសំបួរថា “ថ្ងៃនេះប្រហែល ២០ភាគរយនៃទឹកដីរបស់យើងស្ថិតនៅក្រោមការគ្រប់គ្រង របស់អ្នកកាន់កាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ The National។

ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ីកំពុងខិតទៅជិត ការដណ្តើមយក មជ្ឈមណ្ឌលឧស្សាហកម្មសំខាន់នៃទីក្រុង Severodonetsk បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្លាជាច្រើនថ្ងៃ ដោយបានរឹតបន្តឹងការច្របាច់កយឺតៗនៅតំបន់ដុនបាស ភាគខាងកើត។

អភិបាលតំបន់ Luhansk លោក Sergiy Gaiday បានឲ្យដឹងនៅលើបណ្ដាញ Telegram ដោយសន្យាថាកងកម្លាំងអ៊ុយក្រែន នឹង “ប្រយុទ្ធដើម្បីតំបន់ Severodonetsk រហូតដល់ទីបញ្ចប់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top