ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្កើនការផ្គត់ផ្គង់ឧស្ម័នឱ្យចិន តាមរយៈបំពង់ប្រេងឆ្លងព្រំដែន ប្រវែង ៣ ០០០ គីឡូម៉ែត្រ

បរទេស៖ ក្រុមហ៊ុនបាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន ក្រុមហ៊ុនថាមពលយក្ស រុស្ស៊ី ឈ្មោះ Gazprom បាននិយាយនៅសប្តាហ៍នេះថា ការនាំចេញឧស្ម័នទៅកាន់ ប្រទេសចិន តាមរយៈបំពង់បង្ហូរប្រេង Power of Siberia បានបន្តកើនឡើង។ ការចែកចាយនេះគឺជាផ្នែកមួយនៃ “កិច្ចសន្យារយៈពេលវែងទ្វេភាគី រវាងក្រុមហ៊ុន Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC)” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា បំពង់បង្ហូរប្រេងឆ្លងកាត់ព្រំដែនប្រវែង ៣ ០០០គីឡូម៉ែត្រ (១ ៨៦៤ ម៉ាយ) បានចាប់ផ្តើមដឹកជញ្ជូនឧស្ម័ន ធម្មជាតិ របស់រុស្ស៊ីជាផ្លូវការទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៩ ។ អ្វីដែលគេហៅថា សមត្ថភាពផ្លូវខាងកើតគឺហ្គាស ៦១ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ រួមទាំង ៣៨ ពាន់លានម៉ែត្រគូបសម្រាប់ការនាំចេញ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន Gazprom បានផ្គត់ផ្គង់ឧស្ម័ន ៤.១ ពាន់លានម៉ែត្រគូបទៅប្រទេសចិនតាមរយៈ Power of Siberia ។

កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់បង្ហូរប្រេងត្រូវបានសម្រេចក្នុងឆ្នាំ ២០១៤ដោយក្រុមហ៊ុន Gazprom និង CNPC បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣០ឆ្នាំ។ កិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ $៤០០ពាន់លានដុល្លារ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់ក្រុមហ៊ុន Gazprom មិនធ្លាប់មាន ហើយ Power of Siberia គឺជាបំពង់បង្ហូរឧស្ម័នធម្មជាតិដំបូងគេរវាងរុស្ស៊ី និងចិន។

យោងតាមក្រុមហ៊ុន Gazprom បច្ចុប្បន្នកំពុងធ្វើការលើគម្រោង Power of Siberia 2 ដែលពាក់ព័ន្ធនឹងការសាងសង់បំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិនតាមរយៈទឹកដីនៃប្រទេសម៉ុងហ្គោលី។ បំពង់ បង្ហូរ ប្រេង នេះ នឹង អាច បញ្ជូន ឧស្ម័ន បាន ដល់ ទៅ ៥០ពាន់លានម៉ែត្រគីប នៅពេល វាដំណើរការ៕

ប្រែសម្រួលៈ ណៃ តុលា

To Top