ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ រថក្រោះបរទេសទាំងឡាយ ដែលផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ត្រូវបានបំផ្លាញ ក្នុងទីក្រុងគៀវ

បរទេស៖ យោងតាមការបញ្ជាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយរដ្ឋាភិបាលទីក្រុងមូស្គូ បានឲ្យដឹងថាប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាម អាកាសបំផ្លាញទីតាំង និងឃ្លាំងស្តុករថក្រោះបរទេស ជាច្រើនដែលផ្គត់ផ្គង់ ឲ្យប្រទេសអ៊ុយក្រែន នៅក្នងទីក្រុងគៀវ។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ លោកមេបញ្ជាការ Igor Konashenkov បានឲ្យដឹងថាកងកម្លាំងរបស់រុស្ស៊ី គឺជាអ្នកបើកការវាយប្រហារ តាមអាកាសទៅលើតំបន់ ជាយក្រុង ទីក្រុងគៀវ ព្រមទាំងបានបំផ្លាញ រថក្រោះប្រភេទ T-72 ជាច្រើនគ្រឿង និងរថពាសដែក ច្រើនប្រភេទទៀត ដែលអឺរ៉ុប ផ្គត់ផ្គង់ ឲ្យអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ទេថា រថក្រោះទាំងនោះ មានប្រភពមកពីណាខ្លះ ខណៈដែលកន្លងមកគេ បានដឹងហើយថា ប្រទេសប៉ូឡូញ គឺធ្លាប់ជាប្រទេស ដែលបានសន្យាផ្គត់ផ្គង់ រថក្រោះប្រភេទ 7-72 ទាំងនេះទៅឲ្យអ៊ុយក្រែន។

លោក Konashenkov ក៏បាននិយាយដែរថាការវាយប្រហារ តាមអាកាសលើកនេះ ក៏បានសំដៅចំទីតាំង ផ្សេងទៀតនៅ Donbass និងនៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន ព្រមទាំងទីតាំងបាញ់គ្រាប់រ៉ូក្កែត ផង៕

ប្រែសម្រួល៖ស៊ុនលី

To Top