ព័ត៌មានអន្តរជាតិ

យ៉ាងហោច ណាស់មនុស្ស ៥០នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងការបាញ់ប្រហារមួយ លើវិហារកាតូលិក នៅនីហ្សេរីយ៉ា

បរទេស ៖ យ៉ាងហោចណាស់មនុស្ស ៥០នាក់ រួមទាំងស្ត្រី និងកុមារត្រូវបាន សម្លាប់ដោយខ្មាន់កាំភ្លើង ដែលបានវាយប្រហារ ព្រះវិហារកាតូលិក ក្នុងប្រទេសនីហ្សេរីយ៉ា អំឡុងពេលពិធីបុណ្យមាឃបូជា កាលពីថ្ងៃអាទិត្យ ។

លោកស្រី Funmilayo Ibukun Odunlami អ្នកនាំពាក្យប៉ូលីសប្រចាំរដ្ឋ Ondo បានលើកឡើងថា មនុស្សត្រូវបានបាញ់ សម្លាប់ទាំងខាងក្នុង និងខាងក្រៅព្រះវិហារ St Francis Catholic ក្នុងទីក្រុង Owo ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា ។

លោកស្រីបានលើកឡើងថា ប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុ នៃការវាយប្រហារនេះ ប៉ុន្ដែលោកស្រីមិន បាន ប្រាប់ ចំនួន ពិតប្រាកដ នៃ មនុស្ស ស្លាប់ ឬ របួស នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន The National។

អភិបាលរដ្ឋ Ondo លោក Arakunrin Oluwarotimi Akeredolu ដែលបានទៅពិនិត្យ កន្លែងកើតហេតុ និងមនុស្សរងរបួសនៅក្នុងមន្ទីរពេទ្យ បានពណ៌នាឧប្បត្តិហេតុ កាលពីថ្ងៃអាទិត្យថាជា “ការសម្លាប់រង្គាលដ៏អស្ចារ្យ” ដែលមិនគួរត្រូវបានអនុញ្ញាត ឱ្យកើតឡើងម្តងទៀតនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top