ព័ត៌មានអន្តរជាតិ

លោក Biden ប្រកាសដាក់រដ្ឋក្នុងកម្រិតអាសន្ន ចំពោះវិស័យថាមពល

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden សាជាថ្មីបានធ្វើការចោទប្រកាន់និងស្តីបន្ទោសរុស្សីគឺជាអ្នកបង្ក វិបត្តិផ្សេងមួយទៀតដែលក្នុងនោះ
លោកបញ្ជាក់ថាប្រទេសអាមេរិក នៅពេលនេះគឺមិនអាចបង្កើតថាមពលបានគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវនៅក្នុងទីផ្សារបានឡើយ។

នៅថ្ងៃដដែលនេះលោក Biden ក៏បានប្រកាសដាក់រដ្ឋក្នុងកម្រិតភាពអាសន្នតែម្តង ចំពោះវិស័យថាមពលដោយ លោកបានថ្លែងថា សន្តិសុខជាតិនិងជីវិតរស់នៅ របស់ពលរដ្ឋនឹងប្រឈមមុខ ទៅនឹងបញ្ហាកង្វះថាមពលអគ្គិសនី ប្រើប្រាស់ហើយក៏បានអំពាវនាវឲ្យក្រុមហ៊ុន អ្នកផលិតថាមពលស្អាតក្នុងការពន្លឿនផលិតកម្មរបស់ខ្លួនដើម្បីជួយ ដល់ការផ្គត់ផ្គង់ផងដែរ។

លោកពន្យល់ទៀតថា៖ បច្ចុប្បន្នអាងមេរិក កំពុងប្រឈមមុខទៅកត្តាសំខាន់មួយចំនួន ដែលកំពុងគម្រាមកំហែងទៅដល់សមត្ថភាពអាមេរិក ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ឲ្យមានប្រសិទ្ធភាព ដែលកត្តាទាំងនោះរួមមានទាំង បញ្ហាទីផ្សារថាមពលដែលបង្កឡើងដោយរុស្សី ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា សេចក្តីប្រកាសកម្រិតអាសន្ន របស់លោក Biden ក៏មានរួមបញ្ចូលការលើកលែងពន្ធ រយៈពេលពីរឆ្នាំពីពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យ ពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួនផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top