ព័ត៌មានអន្តរជាតិ

រុស្សី ហាមជនជាតិអាមេរិក ចូលច្រើនរូបទៀត ចូលក្នុងប្រទេសរបស់ខ្លួន

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាស កាលពីថ្ងៃចន្ទថា ពលរដ្ឋអាមេរិកចំនួន ៦១នាក់បន្ថែមទៀត ត្រូវបានរារាំងមិនឱ្យចូល ទៅក្នុងប្រទេសរុស្ស៊ីជាការឆ្លើយតបទៅ នឹងការដាក់ទណ្ឌកម្មម្តងហើយម្តងទៀត ដោយទីក្រុងវ៉ាស៊ីនតោន។

រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen និងរដ្ឋមន្ត្រីថាមពល Jennifer Granholm ក៏ស្ថិតក្នុងចំណោមបញ្ជីខ្មៅផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ការដាក់កំហិតថ្មីនេះបានធ្វើឱ្យបញ្ជី ឈ្មោះជនជាតិអាមេរិក ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស រុស្ស៊ីកាន់តែយូរ ដែលក្នុងនោះមាន ៩៦៣ ឈ្មោះនៅពេលដែលក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយវានៅថ្ងៃទី២១ ខែឧសភា រួមទាំងប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top