ព័ត៌មានអន្តរជាតិ

មេដឹកនាំអាល្លឺម៉ង់ និងអ៊ុយក្រែន ពិភាក្សាគ្នា អំពីបញ្ហាការ នាំចេញគ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែន

បរទេស ៖ អធិកាបតី អាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីនៃប្រទេស អ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធ ម្សិលមិញបានឈាន ទៅដល់ការព្រមព្រៀងគ្នាមួយ លើកិច្ចខិតខំប្រឹងប្រែង ក្នុងការអាចនាំចេញ គ្រាប់ធញ្ញជាតិ ពីប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

នៅក្នុងជំនួបពិភាក្សាគ្នាមួយ តាមទូរស័ព្ទដែលធ្វើឡើង ដោយមេដឹកនាំទាំងពីរពួកគេ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ផងដែរ ជុំវិញបញ្ហាយោធា ព្រមទាំងមនុស្សធម៍ ដែលកំពុងកើតឡើង នៅក្នុងប្រទេស អ៊ុយក្រែន ហើយធ្វើយ៉ាងណា ដើម្បីអាចធ្វើការនាំចេញផលិតផល កសិកម្មទាំងនោះឲ្យបានចេញពីអ៊ុយក្រែន ជាពិសេសតាមច្រក សមុទ្រ។

លោក Scholz នៅក្នុងឱកាសនោះ ក៏បានធ្វើការជម្រាបអំពីកិច្ចសន្ទនា របស់លោកជាមួយនឹង ប្រធានាធិបតីរុស្សី Vladimir Putin និងប្រធានាធិបតីបារាំង
Emmanuel Macron កាលពីថ្ងៃទី២៨ខែឧសភាកន្លង មកទៅកាន់លោក Zelensky ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top