ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញ​ឲ្យ​អាមេរិក​ លុបចោល​ ការលក់​អាវុធ​ទៅឲ្យ​ តៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែកែតម្រូវនូវទង្វើខុសឆ្គងរបស់ខ្លួនក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ ហើយឈប់លេងជាមួយភ្លើងនៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់។

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ក្រសួងពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងការលក់គ្រឿងបន្លាស់នាវាចម្បាំងទៅឱ្យតៃវ៉ាន់ដែលមានតម្លៃប្រហែល ១២០លានដុល្លារអាមេរិក។

លោកបានលើកឡើង ការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​តំបន់​តៃវ៉ាន់​របស់​ចិន​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ចិន​តែ​មួយ និង​សេចក្ដីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ma បានព្រមានថា ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យក្នុងការប្រើកម្លាំង ដើម្បីទប់ទល់នឹងការបង្រួបបង្រួមជាតិឡើងវិញនឹងរុញច្រានជនរួមជាតិតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅនៃការឈឺចាប់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top