ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន៖ ខិតខំប្រឹងប្រែងចារទំព័រថ្មី​ នៃការអភិវឌ្ឍរបស់ខេត្ត Sichuan ក្នុងដំណើរថ្មី

ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Sichuan នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ចាក់ថា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់ គណៈកម្មាធិការមជ្ឈឹមបក្ស ផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃការបង្កើតបក្ស ប្រកាន់ខ្ជាប់នូវមូលដ្ឋាន ការងារដែល ស្វែងរកវឌ្ឍនភាពខណៈពេលដែលរក្សាបានស្ថិរភាព អនុវត្តគោលគំនិតអភិវឌ្ឍន៍ ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ហើយចូលបម្រើយ៉ាង សកម្មនិងរួមបញ្ចូលទៅ ក្នុងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។

សម្របសម្រួលការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រក្សាស្ថិរភាពសេដ្ឋកិច្ចនិងសង្គម ជំរុញអភិបាលកិច្ចខេត្ត Sichuan ឱ្យឡើងដល់កម្រិតថ្មី ដើម្បីខិតខំ ចារទំព័ថ្មីក្នុងការអភិវឌ្ឍរបស់ខេត្ត Sichuan ក្នុងដំណើរថ្មីនៃការកសាងប្រទេស សង្គមនិយមទំនើប ដោយគ្រប់ ជ្រុងជ្រោយ ក្នុងន័យប្រារព្វសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ដោយជោគជ័យតាមរយៈ សកម្មភាព ជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top