ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វាំងឡង់ បញ្ជាក់ថា នឹងមិនចូលអង្គការណាតូឡើយ ប្រសិនបើគ្មានស៊ុយអែត

បរទេស៖ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បាននិយាយថា ប្រទេសហ្វាំងឡង់នឹង មិនចូលរួមជាមួយប្លុកណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយគ្មានប្រទេសស៊ុយអែត នោះទេ ។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួម ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក្នុងទីក្រុង Helsinki កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Niinisto ថា “ខ្ញុំនិយាយថាករណីរបស់ ប្រទេសស៊ុយអែតគឺជារបស់យើង ហើយនោះមានន័យថា យើងនឹងឈានទៅកាន់ដៃគ្នាបន្ថែមទៀត»។

ដោយឡែក ប្រធានអង្គការណាតូ បានផ្តល់សញ្ញាថា សម្ព័ន្ធភាពមិនកំណត់កាលកំណត់ណាមួយ ក្នុងការទទួលយកការការប៉ុនប៉ងរបស់ហ្វាំងឡង់ និងស៊ុយអែតទេ ប៉ុន្តែព្យាយាមដោះស្រាយភាពខុសគ្នារវាងពួកគេ និង ប្រទេសតួកគី “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោក Stoltenberg បានទទូចថាកិច្ចប្រជុំកំពូលនាពេលខាងមុខ នៃសម្ព័ន្ធភាពដែលគ្រោងធ្វើនៅចុងខែមិថុនា មិនត្រូវបានគេមើលឃើញថា ជាថ្ងៃផុតកំណត់ក្នុងការទទួលយក សមាជិកអនាគតទាំងពីរនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top