ព័ត៌មានអន្តរជាតិ

លោក Zelensky ប្តេជ្ញាចិត្តវាយយក Donbass និង Crimea មកវិញទាំងអស់

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ ប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងទាញយកសេរីភាពមកវិញនូវ តំបន់ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។

សេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតីបានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី របាយការណ៍ដែលបញ្ជាក់ថា យោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំ ទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើប និងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។

លោក Zelensky បានថ្លែងបែបនេះថា៖ ពួកយើងនឹងត្រឡប់ទៅកាន់ ទីក្រុងជាច្រើនរបស់យើងវិញ ស្រុកភូមិយើងវិញនិងកន្លែងរបស់យើងទាំងឡាយ ណាដែលមិនទាន់មាន ទង់ជាតិរបស់យើងត្រូវបានបង្ហូត។

កាលពីថ្ងៃចន្ទម្សិលមិញនេះដែរ លោកប្រធានាធិបតីក៏បានអះអាងដែរថា អ៊ុយក្រែនបានយកជ័យជំនះនិងកាន់កាប់ មកវិញនូវទីក្រុងជាច្រើនដូចជា Mariupol, Kherson និង Melitopol ផងពីយោធារុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top