ព័ត៌មានអន្តរជាតិ

ប្រទេសគុយបា តំណាងឱ្យប្រទេស ជិត ៧០ ថ្លែងសុន្ទរកថា រួមក្នុងសន្និសីទ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដោយយកបញ្ហា សិទ្ធិមនុស្សធ្វើជាលេស

នៅថ្ងៃទី ១៤ ខែមិថុនា ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសគុយបាតំណាង ឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថារួម ដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានអធិបតេយ្យភាព ជាក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។

កិច្ចការហុងកុង ស៊ីនជាំង និងស៊ីចាំង ជាកិច្ចការផ្ទៃក្នុង របស់ ប្រទេសចិន ។ ពួកយើងប្រឆាំង ការធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ក្លាយទៅជាបញ្ហា នយោបាយនិង អនុវត្តស្តង់ដារពីរ ក៏ដូចជាប្រឆាំងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនេះ ក៏មានប្រទេសជាង ២០ បានថ្លែងសុន្ទរកថា តាមទម្រង់ទោល ដើម្បីគាំទ្រ ប្រទេសចិន ពោលគឺ មានប្រទេសសរុបជិត ១០០ បានសម្តែងការយោគយល់និងគាំទ្រ ចំពោះគោលជំហរដ៏ត្រឹមត្រូវ របស់ប្រទេសចិន តាមរយៈវិធីខុសៗគ្នា ៕ អត្ថបទ៖វិទ្យុមិត្តភាពកម្ពុជា

To Top