ព័ត៌មានអន្តរជាតិ

ធនាគារកណ្ដាលឡាវ នឹងកំណត់អត្រាប្ដូរប្រាក់ ដើម្បីរក្សាស្ថិរភាពតម្លៃនៃប្រាក់គីប

វៀងច័ន្ទ៖ ធនាគារកណ្តាលឡាវ ឬធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ (BOL) នឹងកំណត់មុខងារនៃឯកតាប្តូរ រូបិយប័ណ្ណនៅទូទាំងប្រទេស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងរូបិយប័ណ្ណបរទេស និងរក្សាស្ថិរភាពតម្លៃនៃប្រាក់គីប។

កាសែតក្នុងស្រុក Vientiane Times បានរាយការណ៍នៅថ្ងៃសុក្រនេះថា នៅក្រោមគោលនយោបាយថ្មី អ្នកប្តូរប្រាក់នឹងត្រូវបានហាមឃាត់ មិនឱ្យធ្វើពាណិជ្ជកម្មជារូបិយប័ណ្ណបរទេស ជាមួយអង្គការ និងក្រុមហ៊ុនក្នុងស្រុកឡើយ។

លោកអភិបាលខេត្ត BOL លោក Sonexay Sitphaxay បានប្រាប់រដ្ឋសភាកាលពីថ្ងៃពុធថា “ឯកតាប្តូររូបិយប័ណ្ណ នឹងត្រូវបានអនុញ្ញាតឱ្យ ផ្លាស់ប្តូរប្រាក់សម្រាប់បុគ្គល និងភ្ញៀវទេសចរប៉ុណ្ណោះ រហូតដល់អតិបរមា ១៥លានគីប ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ” ។

ផ្ទាំងពាណិជ្ជកម្ម

វិធានការនេះគាំទ្រដល់ការប៉ុនប៉ង របស់រដ្ឋាភិបាលក្នុងការផ្តល់ឱ្យ ធនាគារពាណិជ្ជនូវតួនាទីកាន់តែធំក្នុងការទិញ និងលក់រូបិយប័ណ្ណបរទេសសម្រាប់អ្នកនាំចូល អ្នកនាំចេញ វិនិយោគិន និងនីតិបុគ្គលផ្សេងទៀត ខណៈពេលដែលកំណត់តួនាទី នៃឯកតាប្តូរប្រាក់ក្នុងការជួញដូររូបិយប័ណ្ណ។

ការលក់ និងទិញរូបិយប័ណ្ណបរទេស ភាគច្រើនជាប្រាក់បាតថៃ និងប្រាក់ដុល្លារអាមេរិក បច្ចុប្បន្នភាគច្រើនកើតឡើងតាមរយៈឯកតាប្តូរប្រាក់ ដោយសារតែការរឹតបន្តឹងលើការជួញដូរ ដែលដាក់ដោយធនាគារពាណិជ្ជ និងការកើនឡើងនូវភាពខុសគ្នា រវាងអត្រាប្តូរប្រាក់ផ្លូវការ និងអត្រាទីផ្សារស្របគ្នា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top