ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ព្រមានអ៊ីរ៉ង់ ជុំវិញការប៉ុនប៉ង វាយប្រហារ ពលរដ្ឋអ៊ីស្រាអែល នៅបរទេស

" "

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹង “ការប៉ុនប៉ងរៀបចំការវាយប្រហារ ប្រឆាំងនឹងអ៊ីស្រាអែល នៅក្រៅប្រទេស” ដោយគំរាមកំហែងថាអ៊ីស្រាអែល នឹងកំណត់តម្លៃ សម្រាប់ការប៉ុនប៉ងធ្វើបាបពលរដ្ឋរបស់ខ្លួន ។

ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក Bennett បានឲ្យដឹងថា “បច្ចុប្បន្នយើងកំពុងឃើញការប៉ុនប៉ង របស់អ៊ីរ៉ង់ក្នុងការវាយប្រហារ លើជនជាតិអ៊ីស្រាអែល នៅក្នុងទីតាំងផ្សេងៗពីបរទេស” ដោយបន្ថែមថា “ផែនការរបស់អ៊ីរ៉ង់ ផ្តោតលើប្រទេសតួកគី” ខណៈដែលសេវាសន្តិសុខអ៊ីស្រាអែល “កំពុងធ្វើការដើម្បីរារាំងការប៉ុនប៉ង វាយប្រហារមុនពេលពួកគេ បានបើកដំណើរការ។”

" "

លោក Bennett បានព្រមានថា អ៊ីស្រាអែលនឹង “វាយប្រហារអ្នកដែលបញ្ជូនភេរវករ និងអ្នកដែលបញ្ជូនពួកគេ” ដោយនិយាយថា “ច្បាប់ថ្មីរបស់យើងគឺ៖ អ្នកណាធ្វើ អ្នកត្រូវចំណាយ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញក្នុងនាមលោក។

" "

នាយករដ្ឋមន្រី្តរូបនេះ ក៏បានបញ្ជាក់សារជាថ្មីអំពីការអំពាវនាវ ឱ្យប្រជាជនអ៊ីស្រាអែលជៀស វាងការធ្វើដំណើរទៅកាន់ប្រទេសតួកគី ជាពិសេសទីក្រុងអ៊ីស្តង់ប៊ុល ប្រសិនបើមិនចាំបាច់។

ការិយាល័យរបស់លោក Herzog បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអាទិត្យផងដែរ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog និងប្រធានាធិបតីទួរគី Recep Tayyip Erdogan បានពិភាក្សាគ្នាតាមទូរស័ព្ទអំពី “ចេតនារបស់អ៊ីរ៉ង់ក្នុងការវាយប្រហារ ភេរវកម្មប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងទីក្រុង Istanbul” ។

លោក Herzog បានថ្លែងអំណរគុណ ចំពោះលោក Erdogan សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទួរ គីក្នុងការរារាំងការវាយប្រហារលើទឹកដីតួកគី ដោយសង្កត់ធ្ងន់ថា ការគំរាមកំហែងដល់អ៊ីស្រាអែល មិនទាន់បានកន្លងផុតទៅនៅឡើយទេ ហើយ “កិច្ចខិតខំប្រឹងប្រែងប្រឆាំង ភេរវកម្មត្រូវតែបន្ត” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top