ព័ត៌មានអន្តរជាតិ

លោក Biden ស្តីបន្ទោសរុស្ស៊ីបញ្ហាធ្វើឲ្យ ចំនួនអ្នកភៀសខ្លួនកើនឡើង លើសកំណត់ត្រា

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការរិះគន់ខ្លាំងចំពោះតួលេខ ដែលទើបតែទទួលបាន
ពីភ្នាក់ងារជនភៀសខ្លួននៃ អង្គការសហប្រជាជាតិថា មានកំណើនទៅដល់ ១០០លាននាក់មកហើយនោះ គឺជាកើតឡើងដោយសារតែ បង្ខំចិត្តនៅជុំវិញពិភពលោក។

ប្រធានាធិបតីអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ ក៏បានធ្វើការលើកឡើងដោយផ្សារភ្ជាប់ ប្រទេសរុស្សីជាមួយនឹងបញ្ហានេះដែរដោយបានចោទរដ្ឋាភិបាលក្រុងមូស្គូ ដែលបានធ្វើការបំពានលើប្រទេសអ៊ុយក្រែននោះ គឺជាកត្តាសំខាន់ដែលនាំឲ្យចំនួន នៃជនភៀសខ្លួនមានកំណើនខ្លាំងក្លាបែបនេះ នៅទូទាំងសកលលោក។

ថ្លែងនៅក្នុងសុន្ទរកថា នៃថ្ងៃជនភៀសខ្លួនពិភពលោកឬ World Refugee Day និងត្រូវបានដាក់បង្ហាញដោយសេតវិមានលោក Biden បានលើកឡើងបែបនេះថា៖ ជាលទ្ធផលដែលបានមកពីសង្គ្រាមបង្កឡើង ដោយប្រទេសរុស្សីបំពានលើអ៊ុយក្រែន នាពេលថ្មីៗនេះបាធ្វើឲ្យ ពិភពលោកទទួលរងនូវ ព្រឹត្តិការណ៍ដ៏អាក្រក់មួយ។

យោងតាមទីភ្នាក់ងារនៃជណភៀសខ្លួន នៃអង្គការសហប្រជាជាតិ ចំនួននៃពលរដ្ឋភៀសខ្លួនលើពិភពលោក បានកើនឡើងទៅដល់ជាង ១០០លាននាក់មកហើយ និងច្រើនជាងចំនួនដែលធ្លាប់មានពេលណាទាំងអស់ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top