បរទេស៖ យោងតាមការស្ទាបស្ទង់មួយ ដែលមានឈ្មោះថា Rasmussen poll ដែលបានបង្ហាញ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរកឃើញថាពលរដ្ឋអាមេរិកតែ ១១ភាគរយប៉ុណ្ណោះ ដែលបានស្តីបន្ទោសលោកប្រធានាធិបតីរុស្សី Vladimir Putin ចំពោះបញ្ហាកើនឡើងតម្លៃខ្លាំង ហ្គាសនៅក្នុងប្រទេសអាមេរិក ខណៈដែលគួរឲ្យបន្ទោសខ្លាំងនោះ គឺជាប្រធានាធិបតីអាមេរិកលោក Joe Biden ជំនួសមកវិញនោះទេ។
Rasmussen poll បានធ្វើការស្ទាបស្ទង់នេះ កាលពីសប្តាហ៍មុនិងបាបង្ហាញទៀតថា ពលរដ្ឋអាមេរិកជាងពាក់កណ្តាល ឬប្រមាណជា៥២ភាគរយ នៃអ្នកឆ្លើយតបបានបន្ទោសខ្លាំងៗ ទៅលើភាពកំសោយនៃ នយោបាយរបស់លោកប្រធានាធីបតីអាមេរិក Joe Biden ដែលជាកត្តាធ្វើឲ្យតម្លៃហ្គាសឡើងខ្លាំង មិនអាចទប់ទល់បាន។
ក្នុងនោះផងដែរគេក៏បានរកឃើញថា មានក្រុមពលរដ្ឋអាមេរិក ២៩ភាគរយ ដែលបានស្តីបន្ទោសបញ្ហាហ្គាសឡើងថ្លៃ ទៅលើក្រុមហ៊ុនឯកជនមួយចំនួន តែមិនមែនជាប្រធានាធិបតីទាំងពីររូបនេះឡើយ ដែលក្រុមហ៊ុនទាំងនោះគឺជាអ្នកឆ្លៀតឱកាស
ក្នុងពេលដែលទីផ្សារ កំពុងមានភាពចលាចល។
មូលហេតុមួយទៀតដែលអាច ងាយស្រួលពន្យល់ពីព្រោះថាហ្គាស និងប្រេងរបស់រុស្សីនៅមុនពេល ដែលអាមេរិកធ្វើការហាមប្រាម ចូលប្រទេសរបស់ខ្លួននោះគឺជា អ្នកផ្កត់ផ្គង់តែ២ភាគរយប៉ុណ្ណោះ នៃតម្រូវការសរុបហើយម្យ៉ាងទៀត អាមេរិកគឺជាអ្នកនាំចេញធំបំផុតមួយ របស់ពិភពលោកដែរ មិនគួរក្លាយជាអ្នករងគ្រោះ ឬអ្នកខ្វះខាតថាមពលបែបនេះឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី