ព័ត៌មានអន្តរជាតិ

អាមេរិក កោតសរសើរ “ក្របខ័ណ្ឌដ៏រឹងមាំ” របស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Wally Adeyemo បានសរសើរ “ក្របខ័ណ្ឌដ៏រឹងមាំ” របស់អាមីរ៉ាតអារ៉ាប់រួម UAE ក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសអេមីរ៉ាត កាលពីថ្ងៃអង្គារ។

លោក Adeyemo កំពុងធ្វើទស្សនកិច្ចនៅ UAE និងតួកគី ដើម្បីពិភាក្សាអំពីវិធីប្រយុទ្ធប្រឆាំងនឹង លំហូរសាច់ប្រាក់ខុសច្បាប់ នៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកបានឲ្យដឹងនៅក្នុង បទសម្ភាសន៍ផ្តាច់មុខជាមួយ The National នៅស្ថានកុងស៊ុលអាមេរិកនៅទីក្រុងឌូបៃថា “ការសន្ទនារបស់ខ្ញុំជាមួយ UAE បានទទួលផល” ។ មន្ត្រីបានឲ្យដឹងថា ប្រទេសទាំងពីរបានសហការគ្នា “អស់ជាច្រើនទសវត្សរ៍” លើការដោះស្រាយលំហូរហិរញ្ញវត្ថុខុសច្បាប់។

លោកបានសំដៅទៅលើការចាប់ខ្លួន ក្នុងខែនេះនៅក្នុងទីក្រុងឌូបៃ របស់បងប្អូនប្រុស Gupta ដើមកំណើតឥណ្ឌាគឺ Atul និង Rajesh ជុំវិញបទឧក្រិដ្ឋហិរញ្ញវត្ថុ ដែលត្រូវបានចោទប្រកាន់ រួមទាំងការសង្ស័យថា បានលួចលុយរាប់ពាន់លានដុល្លារ ពីក្រុមហ៊ុនរដ្ឋនៅអាហ្វ្រិកខាងត្បូង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top