ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី៖ លីទុយអានី ត្រៀមជាស្រេច ដើម្បីហាមឃាត់បន្ថែមទៀត លើទំនិញ ដែលឆ្លងកាត់ ទៅតំបន់ Kaliningrad របស់រុស្ស៊ី

បរទេស ៖ ប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុង Vilnius ត្រៀមខ្លួនរួច ជាស្រេច ក្នុងការពង្រីកបញ្ជី ទំនិញដែលត្រូវបានហាមឃាត់ មិនឱ្យឆ្លងកាត់ ទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ី ប្រសិនបើសហភាព អឺរ៉ុប ដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូ ។ លោកបានប្រាប់រ៉យទ័រ ក្នុងបទសម្ភាសន៍មួយថា ប្រទេសនេះក៏ត្រៀមខ្លួន ជាស្រេចដើម្បីប្រឈមមុខ នឹងវិធានការសងសឹក ដែលមានសក្តានុពលណាមួយ ដែលរុស្ស៊ី អាចនឹងណែនាំចេញផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Nauseda បាននិយាយថា “យើងត្រៀមខ្លួនរួចរាល់ហើយ ហើយយើងត្រូវបានរៀបចំ សម្រាប់សកម្មភាព ដែលមិនរាក់ទាក់ពីប្រទេសរុស្ស៊ី ដូចជាការផ្តាច់ចេញពីប្រព័ន្ធ BRELL [បណ្តាញអគ្គិសនី] ឬក៏អ្វីផ្សេងទៀត” ។

លោកប្រធានាធិបតី លីទុយអានីរូបនេះ បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងការឆ្លងកាត់ មិនមែនជាវិធានការ អធិបតេយ្យភាព របស់លីទុយអានីទេ ប៉ុន្តែគ្រាន់តែជាការ អនុវត្តទណ្ឌកម្ម របស់សហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងមូស្គូ ដែលបានណែនាំជុំវិញ ជម្លោះដែលកំពុងបន្តនៅ អ៊ុយក្រែន តែប៉ុណ្ណោះ។ លោកបាននិយាយថា “យើងមានអារម្មណ៍ថាមានការគាំទ្រ ពីសហភាពអឺរ៉ុប ពីព្រោះនេះគឺជាការសម្រេចចិត្តដែលធ្វើឡើង ដោយសហភាពអឺរ៉ុប” ដោយបន្ថែមថា លីទុយអានីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកបញ្ជីទំនិញហាមឃាត់ ប្រសិនបើប្លុកនេះណែនាំការ រឹតបន្តឹងថ្មីប្រឆាំងនឹងរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top