ព័ត៌មានអន្តរជាតិ

ទីក្រុងម៉ូស្គូ អះអាងថា ខ្លួនដឹងពីផែនការពិត នៅពីក្រោយសម្ព័ន្ធកងទ័ពអន្តរជាតិ ការពារគ្រាប់ធញ្ញជាតិ អ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សំណើដើម្បីដាក់បញ្ចូលគ្នា នូវសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិ ដើម្បីអមដំណើរកប៉ាល់ ជាមួយគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ តាមពិតទៅ គោលដៅដែលខុសគ្នា ទាំងស្រុង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lavrov បានចង្អុលបង្ហាញ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក្នុងទីក្រុង Tehran កាលពីថ្ងៃព្រហស្បតិ៍ថា “ការប៉ុនប៉ងរៀបចំសម្ព័ន្ធអន្តរជាតិមួយចំនួន សម្រាប់ការអនុវត្តនីតិវិធីនេះ គឺមានគោលបំណងតែមួយគត់ក្នុងការជ្រៀតជ្រែកនៅក្នុងតំបន់សមុទ្រខ្មៅ ក្រោមការឧបត្ថម្ភ របស់អង្គការសហប្រជាជាតិ ហើយយើងឃើញរឿងនេះ ច្បាស់ណាស់” ។

គំនិតនៃការបញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រខ្មៅ របស់ប្រទេសដែលត្រូវបានចោទប្រកាន់ថា រងផលប៉ះពាល់ដោយកង្វះ គ្រាប់ធញ្ញជាតិ ដែលបណ្តាលមកពី ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានអណ្តែតឡើង ដោយវិទ្យុរដ្ឋមន្រ្តីការបរទេស លីទុយអានី លោក Gabrielius Landsbergis ក្នុងអំឡុងពេលធ្វើដំណើរ ទៅទីក្រុងឡុងដ៍នៅចុងខែឧសភា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរអង់គ្លេស បានសម្តែងការគាំទ្រ ជាគោលការណ៍ សម្រាប់បេសកកម្មបែបនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម

លោកបានរំលឹកឡើងវិញថា ទីក្រុងមូស្គូ ធានាសន្តិសុខនៃកប៉ាល់ ដែលដឹកគ្រាប់ធញ្ញជាតិ នៅក្នុងដែនទឹកអន្តរជាតិ គ្រប់ផ្លូវទៅកាន់ច្រកសមុទ្រ Bosphorus ដែលជាច្រកចូលដ៏សំខាន់ ដែលគ្រប់គ្រងដោយទីក្រុងអង់ការ៉ា។ លោក Lavrov បាននិយាយថា “យើងមានការយល់ដឹងអំពីបញ្ហានេះ ជាមួយប្រទេសតួកគី” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top