ព័ត៌មានអន្តរជាតិ

G-20 ត្រៀមកញ្ចប់ថវិកាជាង ១,៥ពាន់លានដុល្លារ ដើម្បីការពារ និងរៀបចំសម្រាប់ជំងឺ រាតត្បាតនាពេលអនាគត

ហ្សាកាតា៖ លោក Budi Gunadi Sadikin រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី និងជាម្ចាស់ផ្ទះ G20 បច្ចុប្បន្នបានឲ្យដឹងថា ក្រុមប្រទេស(G-20) រំពឹងថានឹងប្រមូលបានថវិកាមិនតិចជាង ១,៥ពាន់លាន អាមេរិកនោះទេ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រយោជន៍ការពារ និងរៀបចំសម្រាប់ជំងឺរាតត្បាត ដែលអាចកើតមាននាពេលអនាគត។

ការប្តេជ្ញាចិត្តក្នុងការ បង្កើតមូលនិធិនេះហៅថា មូលនិធិអន្តរការីហិរញ្ញវត្ថុ (FIF) ត្រូវបានយល់ព្រមដោយ រដ្ឋមន្ត្រីសុខាភិបាលនៃសមាជិក G20 រួមជាមួយនឹងធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក (WHO) នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សុខាភិបាលលើកដំបូង (HWG)។ ប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនានៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។

លោក Sadikin បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកដល់ពេលនេះ ប្រទេសជាច្រើន និងមូលនិធិសប្បុរសធម៌មួយចំនួន បានសន្យាថានឹងបរិច្ចាគទឹកប្រាក់សរុបចំនួន ១,១ពាន់លានដុល្លារ។

មូលនិធិនេះ នឹងត្រូវដាក់ដោយធនាគារពិភពលោក ខណៈដែលអង្គការសុខភាពពិភពលោក នឹងផ្តល់ដំបូន្មានដល់ការអនុវត្ត និងការបែងចែកប្រាក់។

លោក Sadikin បានរៀបរាប់លម្អិតអំពី ផែនការបែងចែកជាច្រើន សម្រាប់មូលនិធិ រួមទាំងការកសាង និងការកែលម្អលទ្ធភាពទទួលបាន វិធានការឆ្លើយតបផ្នែកវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ ការបង្កើតបណ្តាញសកល នៃមន្ទីរពិសោធន៍តាមដានហ្សែន និងការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតសកល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top