ព័ត៌មានអន្តរជាតិ

ទសវត្សរ៍វិសាមញ្ញ ផ្លូវ BRICS រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា

នៅឆ្នាំ ២០០១ គំនិត​ BRICS ត្រូវបានស្នើឡើងជាលើកដំបូង ។ នៅពេលនេះ GDP របស់ប្រទេស BRICS មានត្រឹមតែ ៨%​ ទូទាំងពិភពលោក ។ ​ក្នុងនាមជាមេដឹកនាំ​នៃ​ទីផ្សារដែលកំពុងរីកចម្រើន បណ្តាប្រទេស BRICS មានអំណោយទាន​ផ្សេងៗ​គ្នា ​និង​សក្ដានុពលនៃការអភិវឌ្ឍ មិនគួរត្រូវបានប៉ាន់ស្មានឡើយ ។

រហូតមកដល់បច្ចុប្បន្ននេះ មេដឹកនាំនៃប្រទេស BRICS បានបើកធ្វើកិច្ច​ជំនួប​ចំនួន​ ១៤ លើកនិងកិច្ចជំនួបក្រៅផ្លូវការ ចំនួន ៩ លើក ។ ឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការលើសពីវិសាលភាព នៃប្រទេសទាំង ៥ ហើយសំឡេងរបស់ BRICS កាន់តែ​ខ្លាំង​ឡើងៗ​ ។

ចាប់តាំងពី​យន្តការសហប្រតិបត្តិ ការប្រទេស BRICS ​បានបង្កើតមក​ មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ ត្រូវបានបង្រួបបង្រួមកាន់តែខ្លាំង ហើយ​ក៏បានពង្រីកជា​បណ្តើរៗ​ទៅ​លើវិស័យជាង ១០ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្ម វប្បធម៌ ការអប់រំ សុខាភិបាល ធនាគាគំនិតនិងទីក្រុងសម្ព័ន្ធ ។

ផ្ទាំងពាណិជ្ជកម្ម

២០ ឆ្នាំក្រោយ ប្រទេស BRICS​ បានក្លាយជាក្បាលម៉ាស៊ីន​ដ៏សំខាន់ នៃ​កំណើន​សេដ្ឋកិច្ចទូទាំង​ពិភពលោក បច្ចុប្បន្ននេះ ប្រទេស BRICS មានចំនួន ២៥%​ នៃទំហំ​សេដ្ឋកិច្ច​សរុបទូទាំងពិភពលោក  ១៨% ​នៃ​ទំហំ​ពាណិជ្ជកម្ម​ និង​ ២៥% ​នៃ​ការ​វិនិយោគ​បរទេស ។

យន្តការសហប្រតិបត្តិការ BRICS គឺជាវេទិកាដ៏សំខាន់ ​នៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍​ បច្ចុប្បន្ននេះ​ កិច្ចសហ​ប្រតិបត្តិការ​ BRICS​ បានឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​ ។​ សង្ឃឹមថា សហគ្រិននឹងបន្តនូវស្មារតី ឈាននៅជួរមុខ​យ៉ាង​ក្លាហាន ​ធ្វើជា​អ្នក​ជំរុញ​ការអភិវឌ្ឍន៍​បើកទូលាយ  ​អ្នកដឹកនាំក្នុង​ការច្នៃប្រឌិត​និង​ការអភិវឌ្ឍ ​ អ្នក​ចែករំលែកការ​អភិវឌ្ឍ​​ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ BRICS ៕

To Top