ព័ត៌មានអន្តរជាតិ

វាយប្រហារស្លាប់២នាក់ នៅន័រវេស ជាសកម្មភាពភេរវកម្ម

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹថាបុរសវ័យ៤២ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួន និងជាប់ចោទទោសប៉ុនប៉ងធ្វើឃាតកម្មផង និងក៏ជាសកម្មភាព ចាត់ចូលជាភេវរកម្មផងដែរ ក្រោយគាត់បានបើកការបាញ់ប្រហារ នៅកណ្តាលរដ្ឋធានី Oslo ប្រទេសន័រវេស។

លទ្ធផលនៅក្រោយហេតុការណ៍ បាញ់ប្រហារនេះ បានធ្វើឲ្យមនុស្ស២នាក់បាត់បង់ជីវិត និងមនុស្ស២១នាក់ទៀត រងរបួសខណៈដែលប៉ូលីសបានហៅសកម្មភាពនេះថា ជាសកម្មភាពភេវរកម្ម ដោយក្រុមជ្រុលនិយមអ៊ីស្លាម act of Islamist terrorism។

ផ្ទាំងពាណិជ្ជកម្ម

ហេតុការណ៍បាញ់ប្រហារបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ក្បែរទៅនឹងផាប់ London pub ជាទីកន្លែងដែលសំបូរទៅដល់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ព្រមទាំងក្លឹបល្បីៗផ្សេងទៀតដូចជា Herr Nilsen jazz ផងដែរ។

គួរឲ្យដឹងដែរថា នាយករដ្ឋមន្ត្រី នៃប្រទេសន័រវេស បានបញ្ជាក់ថា ជនជាប់ចោទនេះ ត្រូវបានធ្វើការស៊ើបសួរម្តងហើយ កាលពីខែឧសភា ប៉ុន្តែត្រូវបានដោះលែងទៅវិញ ក្រោយរកមិនឃើញថា មានការគម្រាមកំហែង ឬគ្រោះថ្នាក់ណាមួយនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top