ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកបារាំង យកគំរូតាមអាមេរិក ក្នុងប្រតិបត្តិការគ្មានមនុស្សបើក ផ្តោតលើទិន្នន័យ

ប៉ារីស៖ កងទ័ពជើងទឹកបារាំង កំពុងវាយតម្លៃអ្វីដែលខ្លួនអាចរៀនពីសហរដ្ឋអាមេរិកលើភាពជឿនលឿននៃ “ប្រតិបត្តិការផ្តោតលើទិន្នន័យ” និងបច្ចេកវិទ្យា cloud បន្ទាប់ពីការធ្វើដំណើរមួយសប្តាហ៍នៅសហរដ្ឋអាមេរិក។

 អនុបណ្ឌិត  Pierre Vandier បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនានៅឯ Washington Navy Yard អំពីតម្រូវការដើម្បីធ្វើអន្តរកម្ម និងអាចផ្លាស់ប្តូរបានជាមួយសហរដ្ឋអាមេរិក លើកងទ័ពជើងទឹក ខណៈដែលពួកគេសហការគ្នានៅក្នុងមហាសមុទ្រចំនួន៤ និងដែនទាំងអស់។

លោកបានលើកឡើងថា លោកបានចំណាយពេលមួយសប្តាហ៍នៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងគម្រោងធ្វើដំណើរដែលរចនាដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Defencenews។  

ប្រធានប្រតិបត្តិការកងទ័ពជើងទឹកលោក Mike Gilday នឹងបង្ហាញពីបច្ចេកវិទ្យា និងគំនិតនៃប្រតិបត្តិការនាពេលអនាគត ដែលកងទ័ពជើងទឹកបារាំងអាចបញ្ចូលទៅក្នុងផែនការទំនើបកម្មរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

លោក Vandier បានលើកឡើងថា លោកបានទៅទស្សនានាវាពិឃាត Zumwalt ដែលជាកងនាវាគ្មានមនុស្សបើក ឧស្សាហកម្មនៅ Silicon Valley និងជាច្រើនទៀត។  លោកបានបន្ដថា ជាមួយនឹងថវិកាការពារជាតិអឺរ៉ុប កើនឡើងវិញ លោកមានការសម្រេចចិត្តសំខាន់ៗ ដើម្បីធ្វើអំពីកងទ័ពជើងទឹកនាពេលអនាគត។

លោកបន្ថែមថា “ការ​រីក​ចម្រើន​សំខាន់​ដែល​ខ្ញុំ​គិត​ថា​សហរដ្ឋ​អាមេរិក  មាននៅក្នុង IT  នេះគឺជាអ្វីដែលខ្ញុំគិតថាអឺរ៉ុបយឺតយ៉ាវ ហើយយើងត្រូវធ្វើការជ្រើសរើសដ៏ល្អនាពេលអនាគត ដើម្បីអាចធ្វើអន្តរប្រតិបត្តិការក្នុងការគ្រប់គ្រងទិន្នន័យដ៏ច្រើន”។

 លោកបានបន្ថែមទៀតថា ប្រទេសបារាំង នឹងចាប់ផ្តើមប្រើប្រាស់នាវាគ្មានមនុស្សបើកនៅចុងឆ្នាំនេះ សម្រាប់បេសកកម្មរុករកមីន ប៉ុន្តែមិនទាន់បានចាប់ផ្តើមធ្វើការជាមួយប្រភេទ USV ធំៗដែលកងទ័ពជើងទឹកកំពុងពិសោធនោះទេ។  ទាំងនេះអាចដំណើរការបានច្រើនសប្តាហ៍ ឬច្រើនខែ ដោយមិនមានការអន្តរាគមន៍ពីមនុស្សឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top