ព័ត៌មានអន្តរជាតិ

លោក បៃដិន ចុះ​ហត្ថលេខា​ លើ​វិក័យប័ត្រ​កាំភ្លើង ខណៈ​ការ​បាញ់​ប្រហារ​ បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សហរដ្ឋ​អាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ដែលត្រូវបានពិពណ៌នាថា ជាច្បាប់សុវត្ថិភាពកាំភ្លើង ខណៈដែលការបាញ់ប្រហារនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ។

ច្បាប់ដែលបានចុះហត្ថលេខា នៅព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ ចូលជាធរមានមួយខែបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានវាយលុកចូលសាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ១៩នាក់ និងគ្រូបង្រៀន ២ នាក់នៅក្នុងការផ្ទុះមួយ ដែលបានបង្កឱ្យមានបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង និងភាពអសកម្មនយោបាយ។

យោងតាមទិន្នន័យចុងក្រោយបំផុតពីបណ្ណសារអំពើហឹង្សាដោយកាំភ្លើង បានឱ្យដឹងថា មានអ្នកស្លាប់ជាង ២១០០០នាក់ដោយសារអំពើហិង្សាដោយកាំភ្លើង និងការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ២៨១នៅទូទាំងសហរដ្ឋអាមេរិក មកទល់ពេលនេះ។

គួរបញ្ជាក់ថា លោក បៃដិន បាន​និយាយ​ពី​សេតវិមាន ​មុន​ពេល​ចេញ​ដំណើរ​ទៅ​អឺរ៉ុប​ថា​ “ខ្ញុំ​ដឹង​ថា​មាន​អ្វី​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top