ព័ត៌មានអន្តរជាតិ

មេដឹកនាំ G7 មិនអើពើ នឹងការគំរាម ពីរុស្ស៊ី

បរទេស ៖ ក្រុមទាំងប្រាំពីរ (G7) ឬ ប្រទេស G7 នឹងសន្យាផ្តល់ការគាំទ្រ ដល់អ៊ុយក្រែន ក្នុងគ្រប់ទម្រង់ ដែលអាចធ្វើទៅបាន “ដរាបណាប្រទេសនេះត្រូវការ” ។ នេះបើយោងតាមសេចក្តីព្រាង ទំនាក់ទំនង នៃកិច្ចប្រជុំកំពូល ដែលកំពុងដំណើរការរបស់ខ្លួន ដែលមើលឃើញ ដោយសារព័ត៌មាន Bloomberg ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចប្រជុំរយៈពេល៣ថ្ងៃនៃមេដឹកនាំ G7 បានចាប់ផ្តើម កាលពីថ្ងៃអាទិត្យ នៅទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់ ដោយជម្លោះអ៊ុយក្រែន គ្របដណ្តប់លើរបៀបវារៈ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍ របស់មេដឹកនាំបានអានថា “យើងនឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូត ហើយឈរជាមួយអ៊ុយក្រែន ឱ្យបានយូរតាមដែលវាត្រូវការ” ។

ចំណែកប្រទេសរុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេ ប្រឆាំងនឹងការផ្តល់អាវុធ ដល់អ៊ុយក្រែន ដោយរុស្ស៊ីថា វានឹងធ្វើឱ្យជម្លោះកាន់តែអូសបន្លាយ ។ ទោះជាយ៉ាងណា មេដឹកនាំលោកខាងលិចមិន បានអើពើ ចំពោះការលើកឡើងនេះទេ ។ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងប្រធានាធិបតីបារាំង Emmanuel Macron បានយល់ព្រមបន្តការគាំទ្រ ផ្នែកយោធាដល់ទីក្រុងគៀវ ដើម្បី “ពង្រឹងដៃរបស់ពួកគេទាំងក្នុងសង្គ្រាម និងការចរចានា ពេលអនាគតណាមួយ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top