ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្ដេញអ្នកការទូតក្រិក ៨នាក់ ចេញពីប្រទេស ទុកជាការសងសឹក

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី បានប្រកាសអ្នកការទូតក្រិកចំនួន ៨នាក់ថាជា “បុគ្គលដែលមិនពេញចិត្ត” ដោយបញ្ជាឱ្យពួកគេចាកចេញពី ប្រទេសក្នុងរយៈពេល ៨ថ្ងៃ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅប្រទេសរុស្ស៊ី Ekaterini Nassika ត្រូវបានកោះហៅទៅកាន់ ក្រសួងការបរទេសក្នុងការតវ៉ា ចំពោះការបណ្តេញអ្នកការទូតរុស្ស៊ី នៅក្នុងប្រទេសក្រិច និងក្រិចផ្គត់ផ្គង់សព្វាវុធ និងឧបករណ៍យោធាដល់អ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

វិធានការនេះត្រូវបានគេធ្វើឡើង ជាការឆ្លើយតបដោយផ្ទាល់ចំពោះ សកម្មភាពអរិភាពរបស់អាជ្ញាធរក្រិក ហើយទីក្រុងមូស្គូនឹង រក្សាសិទ្ធិក្នុងការឆ្លើយតប ប្រសិនបើក្រុងអាថែនបន្តប្រកាន់ យកនូវវិធីប្រឆាំងរុស្ស៊ីបែបនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top