ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានកាត់ផ្តាច់អ៊ុកស៊ីហ្សែន ទៅកាន់ប្រទេសនៅ អឺរ៉ុប

បរទេស ៖ ការឆ្លើយតប របស់ទីក្រុងមូស្គូ ចំពោះការហាមប្រាម របស់ប្រទេសលីទុយអានី លើការឆ្លងកាត់តំបន់ Kaliningrad គឺអាចនឹងមានភាពម៉ឺងម៉ាត់ គ្រប់គ្រាន់ក្នុងការ “កាត់ផ្តាច់អុកស៊ីសែន” ទៅកាន់បណ្តាប្រទេសបាល់ទិក ។ នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់ Kaliningrad គឺជាតំបន់តូចមួយរបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេស លីទុយអានី និងប្រទេសប៉ូឡូញ ។ កាលពីដើមខែនេះ ប្រតិបត្តិករផ្លូវដែកជាតិ របស់ទីក្រុង Vilnius បានផ្អាកការដឹកជញ្ជូន ទំនិញដាក់ទណ្ឌកម្មរវាង Kaliningrad និង តំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី ដោយលើកឡើងពីការ ណែនាំពីទីក្រុងប្រ៊ុចសែល លើបញ្ហាទណ្ឌកម្ម ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Argumenty និង Fakty លោក Medvedev បានអះអាងថា EU មិនបានទទូចលើការដាក់កំហិតឡើយ ហើយដូច្នេះ ប្រទេសលីទុយអានី «បានឱនក្បាលយ៉ាងខ្ជាប់ខ្ជួន ចំពោះអ្នកមានគុណរបស់អាមេរិក ដោយបង្ហាញពីអាកប្បកិរិយាល្ងង់ខ្លៅ ចំពោះការស្អប់ខ្ពើមរុស្ស៊ីពីសំណាក់ លីទុយអានី» ។

ផ្ទាំងពាណិជ្ជកម្ម

ដោយសង្កត់ធ្ងន់ថា ការហាមប្រាមឆ្លងកាត់ គឺជាផ្នែកមួយនៃ “សង្រ្គាមជំនួស” ដែលបញ្ចេញដោយលោកខាងលិច ប្រឆាំងនឹងរុស្ស៊ី លោក Medvedev បានសន្យាថា វិធានការសងសឹកពីទីក្រុងម៉ូស្គូនឹង “តឹងតែងណាស់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top