ព័ត៌មានអន្តរជាតិ

Update៖ មនុស្សជាច្រើននាក់កំពុងបន្តបាត់ខ្លួន ក្រោយរងការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីមកលើផ្សារទំនើប នៅតំបន់រដ្ឋធានីអ៊ុយក្រែន

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅថ្ងៃអង្គារ បានស្វែងរកកម្ទេចថ្មនៃផ្សារទំនើបអ៊ុយក្រែន ជាកន្លែងដែលអាជ្ញាធរបានឲ្យដឹងថា មនុស្ស ៣៦នាក់បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨នាក់ ខណៈដែលអភិបាល តំបន់បានរាយការណ៍ពី “ការវាយប្រហាររបស់សត្រូវ” មួយទៀតនៅភាគខាងកើត ។

ការវាយប្រហារនៅកណ្តាលទីក្រុង Kremenchuk និងការវាយប្រហារដែលត្រូវបាន រាយការណ៍នៅក្នុងតំបន់ Dnipropetrovsk គឺនៅឆ្ងាយពីកន្លែងជួរមុខណាមួយ ។ ការវាយប្រហារផ្សារទំនើបនេះ បានធ្វើឲ្យមានការថ្កោលទោស ជាសកលដោយលោក Emmanuel Macron ប្រធានាធិបតីរបស់ប្រទេសបារាំង បានហៅសកម្មភាពនេះថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។

អ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងម៉ូស្គូ បានសម្លាប់ជនស៊ីវិល ដោយចេតនានៅក្នុងទីក្រុង Kremenchuk។ រុស្ស៊ីបានលើកឡើងថា ខ្លួនវាយលុកឃ្លាំងអាវុធក្បែរនោះ ហើយបានអះអាងមិនពិតថា ផ្សារទំនើបនោះទទេ ។

អភិបាលក្រុង Dnipropetrovsk បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស នៅក្រោមគំនរបាក់បែក នៅក្នុងទីក្រុងសំខាន់ក្នុងតំបន់ Dnipro ។

មន្ត្រី Valentyn Reznychenko បានបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦គ្រាប់ ក្នុងនោះ៣គ្រាប់ត្រូវបានបាញ់ទម្លាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top