ព័ត៌មានអន្តរជាតិ

វត្តមានអាមេរិក ក្នុងពិភពអ៊ីស្លាម នាំទៅរកអសន្តិសុខ និងភាពក្រីក្រ

តេអេរ៉ង់ ៖ មេបញ្ជាការកំពូលអ៊ីរ៉ង់ម្នាក់ បានថ្កោលទោសវត្តមាន យោធាអាមេរិក នៅក្នុងពិភពឥស្លាម សម្រាប់តែនាំទៅរកការ បែកបាក់គ្នាក្នុង ចំណោមប្រជាជាតិនានា សង្គ្រាមអូសបន្លាយ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការផ្លាស់ទីលំនៅ របស់ប្រជាជន អសន្តិសុខ ភាពក្រីក្រ និងការអភិវឌ្ឍន៍តិចតួច។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Hossein Salami មេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការ សេនាធិការចម្រុះ របស់ប្រទេសប៉ាគីស្ថាន លោក Nadeem Raza នៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។

ទាំងអ៊ីរ៉ង់ និងប៉ាគីស្ថាន កំពុងទទួលរងពីផលប៉ះពាល់អវិជ្ជមាន ដែលមិនអាចជួសជុលបាននៃ “ការបំផ្លិចបំផ្លាញ” របស់សហរដ្ឋអាមេរិក។ ការជ្រៀតជ្រែក និងវត្តមានរបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ក្រោមលេសប្រឆាំងភេរវកម្ម សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្លានពានអាហ្វហ្គានីស្ថាននៅខែតុលា ឆ្នាំ២០០១ បន្ទាប់ពី ២០ឆ្នាំនៃការកាន់កាប់, ក្រុមចុងក្រោយនៃកងទ័ព អាមេរិក បាន ចាកចេញ ពី ប្រទេស កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។

លោក Salami បានសម្តែងការពេញចិត្ត ចំពោះសហរដ្ឋអាមេរិក ដែលដកថយពីពិភពឥស្លាម ដោយសង្ឃឹមថា រដ្ឋឥស្លាម នឹងទទួលបានឯករាជ្យឡើងវិញ តាមរយៈទំនុកចិត្តលើខ្លួនឯង។

លោកក៏បានឲ្យដឹងផងដែរថា អ៊ីរ៉ង់ មើលឃើញថាសន្តិសុខប៉ាគីស្ថាន មានសារៈសំខាន់ ដូចប្រទេសខ្លួន ដោយអំពាវនាវ ឱ្យមានការពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ជាពិសេសការធានាសន្តិសុខ នៅតាមព្រំដែនរួមរបស់ពួកគេ និងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top