ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យ ការងារ នៅក្រុង Wuhan ខេត្ត Hubei

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន បានគូសបញ្ជាក់ ពេលចុះត្រួតពិនិត្យ ការងារ នៅក្រុង Wuhan ខេត្ត Hubei កាលពីថ្ងៃទី ២៨ ខែមិថុនាថា ការអភិវឌ្ឍបច្ចេកវិទ្យា ដោយពឹងផ្អែកលើខ្លួនឯង គឺជាមូលដ្ឋានគ្រឹះ នៃភាពរុងរឿងនិងសន្តិសុខ របស់ប្រទេសចិន ។

ផ្ទាំងពាណិជ្ជកម្ម

យើងត្រូវតែអនុវត្តដោយគ្រប់ ជ្រុងជ្រោយ ត្រឹមត្រូវ និងពេញលេញ នូវគំនិតនៃការអភិវឌ្ឍថ្មី អនុវត្តយ៉ាងស៊ីជម្រៅ នូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ដែលជំរុញ ដោយការច្នៃប្រឌិតថ្មី ដើម្បីក្តាប់ជាប់បច្ចេកវិទ្យាទំនើប នៅក្នុងដៃរបស់យើងផ្ទាល់ និងទទួលបានការវិវឌ្ឍរីកចម្រើន កាន់តែច្រើនក្នុងការអភិវឌ្ឍ បច្ចេកវិទ្យាដោយពឹងផ្អែកលើខ្លួនឯង ដើម្បីលើកកម្ពស់កម្រិត នៃការអភិវឌ្ឍ របស់ចិនប្រកបដោយឯករាជ្យ ម្ចាស់ការនិង សុវត្ថិភាព ក៏ដូចជាជំរុញការបង្កើត ឧស្សាហកម្មថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ក្នុងន័យត្រួសត្រាយវិស័យថ្មី និងផ្លូវប្រកួតថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសចិន មានឧត្តមភាពថ្មីៗ ក្នុងការប្រកួតប្រជែងអន្តរជាតិ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top