ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបង្កើតទីស្នាក់ការកងទ័ពអចិន្ត្រៃយ៍នៅក្នុងប្រទេសប៉ូឡូញ ដើម្បីប្រឈមមុខ នឹងការគំរាមកំហែងពី រុស្ស៊ី

ម៉ាឌ្រីត៖ ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបង្កើតទីស្នាក់ការអចិន្ត្រៃយ៍មួយនៅក្នុងប្រទេសប៉ូឡូញ សម្រាប់កងទាហានទីប្រាំ ដែលជាផ្នែកនៃផែនការរបស់អង្គការណាតូ ដែលត្រូវបានពង្រឹងនៅក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីនៅអឺរ៉ុប។

មេដឹកនាំណាតូនឹងពិភាក្សាអំពីផែនការជួសជុល និងបង្កើនការការពាររបស់សម្ព័ន្ធភាពនៅឯកិច្ចប្រជុំកំពូលនៅទីក្រុងម៉ាឌ្រីដ រួមទាំងការបង្កើតគំរូកងកម្លាំងថ្មីដែលនឹងដាក់កងទ័ពប្រហែល 300,000 នាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងនាពេលអនាគត។

លោក បៃដិន បានលើកឡើងថា ប្រទេសរបស់លោកក៏នឹងរក្សាកងពលតូចបង្វិលបន្ថែមនៃកងទ័ពរាប់ពាន់នាក់នៅក្នុងប្រទេសរូម៉ានី និងពង្រឹងការដាក់ពង្រាយនៅក្នុងរដ្ឋបាល់ទិក។

នៅក្នុងនោះដែរ សហរដ្ឋអាមេរិក នឹងបញ្ជូនកងយន្តហោះ F-35 ចំនួនពីរបន្ថែមទៀតទៅកាន់ចក្រភពអង់គ្លេស និងបន្ថែមប្រព័ន្ធការពារដែនអាកាសនៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី។ នោះបន្ថែមទៅទាហានអាមេរិក ដែលមាន ១០០០០០នាក់រួចហើយនៅអឺរ៉ុប។

ផ្ទាំងពាណិជ្ជកម្ម

លោក បៃដិន បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូលថា “នៅពេលដែលលោកពូទីន បានបំផ្លាញសន្តិភាពនៅអឺរ៉ុប និងបានវាយប្រហារយ៉ាងខ្លាំង នូវគោលលទ្ធិនៃសណ្តាប់ធ្នាប់ ដែលមានមូលដ្ឋានលើច្បាប់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង យើងកំពុងឈានទៅមុខ។ ជំហាន​ដែល​យើង​កំពុង​ធ្វើ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​កម្លាំង​រួម​របស់​យើង”។

ប្រទេសប៉ូឡូញ ដែលបានស្វែងរកមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួនជាយូរមកនោះ បានឲ្យដឹងកាលពីថ្ងៃពុធថា ការផ្លាស់ប្តូរនេះនឹងបញ្ជូនសញ្ញាច្បាស់លាស់ដល់ប្រជាជនរុស្ស៊ី។

លោក Jakub Kumoch អ្នកគោលនយោបាយការបរទេសរបស់ប្រធានាធិបតីប៉ូឡូញបានឲ្យដឹងថា “វាគឺជាជោគជ័យមួយដែលបានមកពីការចរចាដ៏យូរអង្វែង និងជាប់លាប់លើបញ្ហានេះ ហើយក្នុងពេលជាមួយគ្នានេះ សញ្ញាច្បាស់ណាស់ដែលថាប្រជាជនអាមេរិកមានបំណងកើនឡើង មិនថយចុះវត្តមានរបស់ពួកគេនៅក្នុងប្រទេសប៉ូឡូញ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top