ព័ត៌មានអន្តរជាតិ

Update: លោក ពូទីនថា លោកមិនភ្ញាក់ផ្អើលចំពោះការសារភាព របស់អគ្គលេខាធិការអង្គការណាតូ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងសន្និសីទកាសែត នៅទីក្រុង Ashgabat ប្រទេស តួកម៉េនីស្ថាន ថាគោលបំណងរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនបានផ្លាស់ ប្តូរនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន បានបញ្ជាក់ ថា “គ្មានអ្វីផ្លាស់ប្តូរទេ” ដោយនិយាយថា គោលដៅចុងក្រោយគឺ “រំដោះ Donbass ដើម្បីការពារប្រជាជនទាំងនេះ និងបង្កើតលក្ខខណ្ឌដែលនឹងធានាសុវត្ថិភាពរបស់រុស្ស៊ីខ្លួនឯង។

ប្រធានាធិបតីបានបញ្ជាក់ថា ខណៈគោលដៅនៅដដែល យុទ្ធសាស្ត្រដែលប្រើដើម្បីសម្រេចគោលដៅអាច នឹងផ្លាស់ប្តូរ ទៅតាមអ្វីដែលយោធាចាត់ទុកថាសមរម្យ។ ទោះជាយ៉ាងណា លោកបានទទូចថា “អ្វីៗគឺដំណើរការ ទៅតាមផែនការ”។

ផ្ទាំងពាណិជ្ជកម្ម

លោក ពូទីនថា “ខ្ញុំមិននិយាយអំពីកាលកំណត់ទេ ខ្ញុំមិនដែលធ្វើទេ ព្រោះនោះជាជីវិត នេះជាការពិត។ ការកំណត់ពេលវេលាកំណត់គឺខុស ព្រោះវាជាប់ទាក់ទងនឹងកម្លាំងនៃការប្រយុទ្ធ ហើយកម្រិតនៃសកម្មភាព រឺកម្លាំងត្រូវបានភ្ជាប់ ដោយផ្ទាល់ ទៅនឹងជនរងគ្រោះដែលអាចកើតមាន ហើយយើងត្រូវគិតជា មុនអំពីការរក្សា អាយុជីវិតរបស់ទាហានយើង»។

ការអត្ថាធិប្បាយលើការសារភាពរបស់អគ្គលេខាធិការអង្គការណាតូដែលថា ប្លុកនេះកំពុងត្រៀមខ្លួន សម្រាប់ជម្លោះចាប់តាំងពីឆ្នាំ 2014 មកលោកពូទីន បាននិយាយថា វាមិនមានអ្វីថ្មីសម្រាប់ទីក្រុងម៉ូស្គូនោះទេ។ លោកបានបន្ថែមថា ជាយូរយារណាស់មកហើយ អាមេរិកបានស្វែងរកសត្រូវខាងក្រៅ ដើម្បីប្រមូល ផ្តុំសម្ព័ន្ធមិត្ត ជុំវិញទីក្រុងវ៉ាស៊ីនតោន ហើយរុស្ស៊ីគឺសមសម្រាប់តួនាទីនេះជាងអ៊ីរ៉ង់៕

ប្រែសម្រួលៈ ណៃ តុលា

To Top