ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យ G7 បញ្ឈប់រាល់ការវាយប្រហារ លាបពណ៌ប្រឆាំងនឹងប្រទេសរបស់ខ្លួន

ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានជំរុញឱ្យក្រុមប្រទេសទាំងប្រាំពីរ (G7) បញ្ឈប់ការវាយប្រហារ និងការលាបពណ៌ និងបញ្ឈប់រាល់ទម្រង់នៃការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីមួយដែលបាន ចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពូល G7 ដែលធ្វើឱ្យមានការចោទប្រកាន់ យ៉ាងអន្ទះអន្ទែងលើបញ្ហា ដែលទាក់ទងនឹងប្រទេសចិន។

ដោយកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់ G7 បានបង្អាក់ការនិទានរឿង “លទ្ធិប្រជាធិបតេយ្យធៀបនឹងស្វ័យភាព” និងការប្រឈមមុខដាក់គ្នាដោយញុះញង់ អ្នកនាំពាក្យក្រសួងការបរទេស Zhao Lijian បានលើកឡើងថា នេះបង្ហាញឱ្យឃើញយ៉ាងពេញលេញថា G7 មិនមានចេតនាធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើមូលដ្ឋានសមភាព និងការគោរពនោះទេ។

លោកបានបន្ដថា ផ្ទុយទៅវិញ ពួកគេកំពុងប្រកាន់ខ្ជាប់នូវ ចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងការលំអៀងខាងមនោគមវិជ្ជា ដោយងាកទៅរកនយោបាយប្លុក ដោយផ្អែកលើផលប្រយោជន៍នៃ “ក្រុមតូចៗ” របស់ពួកគេ។

ទាក់ទងនឹងកិច្ចការហុងកុង លោក Zhao បានលើកឡើងថា ចាប់តាំងពីហុងកុងត្រឡប់មកមាតុភូមិវិញ សិទ្ធិប្រជាធិបតេយ្យ និងសេរីភាពដែលប្រជាពលរដ្ឋហុងកុង ទទួលបានដោយយោងទៅតាមច្បាប់ ត្រូវបានធានាយ៉ាងពេញលេញ។ រដ្ឋាភិបាលចិន បានគ្រប់គ្រងទីក្រុងហុងកុងស្របតាមរដ្ឋធម្មនុញ្ញ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងច្បាប់មូលដ្ឋាននៃ SAR ហុងកុង។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា “ប្រឡាក់ពេញខ្លួន ដូចគេប្រទេសទាំងនេះ គ្មានតួនាទីធ្វើជាសាស្ត្រាចារ្យ អំពីបញ្ហាសិទ្ធិមនុស្សទេ ហើយនៅមានសិទ្ធិតិចជាងគេ ក្នុងការប្រើសិទ្ធិមនុស្ស ជាឧបករណ៍ នយោបាយដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ”។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Zhao បានលើកឡើងថា មានប្រទេសចិនតែមួយគត់ នៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាច​ កាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

លោកបានបញ្ជាក់បន្ថែមថា សកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” និងការប៉ុនប៉ងរបស់ប្រទេសមួយចំនួនក្នុងការ “ប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន” គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top